តារាសម្តែងប្រុស ko_vasin អោយសម្ភាសន៍ពីអារម្មណ៍ជាលើកដំបូងបន្ទាប់ពីត្រូវបុស្តិ៍លេខ 7 បញ្ឈប់!

ចាត់ទុកជារឿងធំរបស់វិស័យសិល្ប:សម្រាប់ករណីដែលលោក ko_vasin តារាសម្តែងប្រុសល្បីត្រូវស្ថានីយ៍ទូរទស្សន៍បណ្តេញចេញភ្លាមៗបន្ទាប់ពីឃើញគាត់ចូលរួមកម្មវិធីទូរទស្សន៍បុស្តិ៍ផ្សេង។ ចុងក្រោយតារាប្រុសចេញមុខនិយាយពីអារម្មណ៍របស់ខ្លួនអោយប្រិយមិត្តស្តាប់យ៉ាងលំអិតថាហេតុអ្វីបានជាមានរឿងបែបនេះកើតឡើង!
លោក ko_vasin អោយសម្ភាសន៍ជាមួយបណ្តាញពត៌មានក្នុងស្រុកមួយថា តាមពិតទៅកុងត្រារបស់កាត់ជាមួយបុស្តិ៍លេខ៧នឹងបញ្ចប់ក្នុងខែវិច្ឆិកាខាងមុខនេះ ហើយសម្រាប់កម្មវិធីជាមួយបុស្តិ៍ Workpoint តារាប្រុសបាននិយាយដាក់ល័ក្ខណ្ឌយ៉ាងច្បាស់ហើយថាគាត់ព្រមថតជាមួយក្នុងករណីដែលខ្លីបរបស់គាត់ចេញផ្សាយបន្ទាប់ពីចង់កុងត្រាជាមួយក្រុមហ៊ុនចាស់តែប៉ុណ្ណោះ។
ក្រោយពេលមានរឿងបែបនេះកើតឡើងខាង Workpoint ទាក់ទងមកសុំទោសលោក ko_vasin ដែលខ្វះបំរុងប្រយ័ត្នភ្លេចសន្យាបណ្តោយអោយខ្លីបនោះចេញមកមុនថ្ងៃកំណត់។ ចំណែកជាមួយបុស្តិ៍លេខ៧ដែលដេញគាត់ចេញវិញលោក ko_vasin មិនបានខឹងឬតូចចិត្តអ្វីទេព្រោះនេះជាច្បាប់ និងវិន័យសម្រាប់តារាដែលស្ថិតនៅក្រោមកិច្ចសន្យាត្រូវគោរព។

អត្ថបទដោយ សា