មិនដឹងតែងខ្លួនចេញក្រៅរបៀបម៉េចសមមែនទេ?!! តោះយើង Copy ស្តាយល៍ចេញញ៉ាំកាហ្វេរបស់ម៉ែ chomismaterialgirl!

ហ្វែនខ្លាប់របស់អ្នកនាង chomismaterialgirl ប្រហែលបានដឹងស្រាប់ហើយថាអាយដលរបស់ខ្លួនជា Coffee Lover ដោយតែងចេញក្រេបរស់ជាតិថ្មីៗរបស់កាហ្វេក្នុងទីក្រុងជាមួយមិត្តសំលាញ់ជានិច្ច។ ហើយគ្រប់ពេលដែលចេញអ្នកម៉ែរមែងរៀបចំខ្លួនបានសាកសម មានស្តាយល៍ខ្ញង់មិនអោយជាន់គ្នាសូម្បីម្តង រហូតគេហៅថា @CoffeeShop’s Queen។
ចំពោះមិត្តអ្នកអានដែលចង់បានរូបភាពស្អាតៗ ចង់បង្ហាញ Lifestyle ខូលខូលអោយមិត្តភក្តិនៅក្នុងបណ្តាញសង្គមបានឃើញ និងកោតសសើរ ទាំងអស់គ្នាអាចចូលមើលស្តាយល៍ដែលអ្នកម៉ែ chomismaterialgirl បាននាំយកមកចែកចាយបាន។
និយាយរួមការតុបតែខ្លួនរបស់អ្នកនាង chomismaterialgirl មិនសាំភ្នែកមិនមានអ្នកធ្វើដូច គ្រប់ស្តាយល៍សុទ្ធសឹងជាម៉ូតដែលចេញបានមុនគេទាំងអស់។ នៅក្នុងផុសនេះអាចគ្រាន់ជាផ្នែកមួយដែលអែដមីននាំយកមកចែកចាយតែប៉ុណ្ណោះ បើអ្នកទាំងអស់គ្នាត្រូវការបន្ថែមអាចចូលទាញយកពីអ៊ិនស្តាក្រាមរបស់តារាស្រិបានណាចា។

អត្ថបទដោយ សា