ហ្វែនខ្លាប់នាំគ្នាចូលខមមិនប្រាប់ថាស្រលាញ់អ្នកនាង nuneworanuch!! តារាស្រីសសេរសារផ្ញើរជូនខ្លួនឯងយ៉ាងកំសត់!

អ្នកនាង nuneworanuch គឺជាតារាស្រីក្នុងចិត្តរបស់ទស្សនិកជនរាបលាននាក់ទាំងក្នុងប្រទេសនិងក្រៅប្រទេសក្នុងរយ:ពេលជាច្រើនឆ្នាំ។ ដោយមិនថាធ្វើអ្វី ផុសអ្វី នាងតែងទទួលបានកំលាំងចិត្ត សារជូនពរ ពីអ្នកគាំទ្រគ្រប់ពេលវេលា ចុងក្រោយទស្សនិកជននាំគ្នាចូលមកប្រាប់ថាស្រលាញ់តារាស្រីគ្រប់គ្នា ក្រោយពេលបានពេលឃើញនាងផុសសារសង្វែកចិត្តអាណិតខ្លួនឯង។
ថ្មីៗនេះនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនអ្នកនាង nuneworanuch បានផុសរូបជាច្រើនសន្លឹកព្រមជាមួយ Caption សសេរថា “ជីវិតរបស់ឯងហត់នឿយមកច្រើនណាស់ហើយណា យ៉ត ខ្ញុំសូមផ្តល់កំលាំងចិត្តអោយឯងណា…រឹងមាំឡើង ខ្ញុំស្រលាញ់ឯងណាស់… ពីវ៉រ៉ា #เข็มซ่อนปลาย ភាគបញ្ចប់ 💣 19/10/22″។
តារាស្រីនិយាយទៅកាន់តួអង្គដែលនាងបានសម្តែងក្នុងរឿងកំសត់ដែលទើបបញ្ចប់ថ្មីៗនេះ ជាតួឯកស្រីដែលជួបរឿងរ៉ាវជិវិតអាក្រក់ៗរហូតក្លាយជាមនុស្សខុសប្រក្រតី។ អ្នកដែលបានទស្សនារឿង #เข็มซ่อนปลาย អាណិតទាំងតួអង្គក្នុងរឿង និងតារាសម្តែងស្រីដែលត្រូវមកសម្តែងធ្វើជាម្នាក់នោះជាខ្លាំង ដោយបន្ទាប់ពីឃើញអ្នកនាង nuneworanuch ផុសសារនោះភ្លាមនាំគ្នាចូលខមមិនប្រាប់ថាស្រលាញ់ “យ៉ត” ភ្លាមគ្រប់គ្នា។

អត្ថបទដោយ​ សា