មានរឿងអ្វីកើតឡើង តារាស្រីស៊ុបផើស្តារ៍ Gong Hyo Jin ធ្វើដំណើរត្រឡប់ស្រុកកំណើតតែម្នាក់ឯង បន្ទាប់ពីបានរៀបការជាមួយលោក kevinoh_!!

ទើបតែបញ្ចេញរូភាពពិធីមង្គលកាអោយហ្វែនខ្លាប់ភ្ញាក់ផ្អើលថ្មីៗនេះទេសម្រាប់តារាសម្តែងថ្វៃដៃឆ្នើររបស់ប្រទេសកូរ៉េខាងត្បូងអ្នកនាង Gong Hyo Jin ដែលបានរៀបការជាមួយតារាសិស្សប្អូនឈ្មោះ kevinoh_ នៅទីក្រុងញូយ៉ងយ៉ាងរ៉ូមែនទិកកាលពីពាក់កណ្តាលខែតុលាថ្មីៗនេះ។
ចុងក្រោយថ្ងៃនេះបន្ទាប់ពីកម្មវិធីអាពារហ៍ពិពារហ៍ និងថ្ងៃក្រេបទឹកឃ្មុំបានកន្លងផុតទៅតារាស្រីត្រឡប់មកប្រទេសកំណើតវិញតែម្នាក់ឯង បាត់ស្រមោលតារាចម្រៀងប្រុសវ័យក្មេងអោយឈឹង។ អ្នកគាំទ្រដែលត្រៀមខ្លួនចាំទៅទទួលដើម្បីផ្តិតយករូបភាពគូស្នេហ៍នៅព្រលានយន្តតត់ស្លុតនិងបារម្មណ៍ខ្លាចមានរឿងអ្វីកើតឡើងរវាងអ្នកនាង Gong Hyo Jin និងស្វាមិ។
ជាបណ្តោះអាសន្នពេលនេះគ្រប់គ្នាគិតថាដែលលោក kevinoh_ មិនបានត្រឡប់មកព្រមជាមួយភរិយាជាទីស្រលាញ់មកប្រទេសកូរ៉េខាងត្បូងវិញ អាចមកពីគាត់ជាប់ការងារផលិតចម្រៀងជាមួយក្រុមការងារនៅសហរដ្ឋអាមេរិកាបន្ត។ សម្រាប់ចម្លើយពិតប្រកដមិត្តអ្នកអានអាចរងចាំតាមដាន និងស្តាប់ពាក្យអធិប្បាយរបស់តារាស្រីនៅតាមកម្មវិធីសម្ភាសន៍នាពេលអនាគតបាន។

អត្ថបទដោយ​ សា