តោះមកស្គាល់រឿងកូរ៉េល្បី!! សូម្បីអ្នកនាង nuneworanuch ក៏ក្លាយជាហ្វែនខ្លាប់ដែល!

ទើបតែបញ្ចប់ទៅថ្មីៗនេះទេសម្រាប់រឿង “Little Women” របស់ប្រទេសកូរ៉េខាងត្បូងដែលទទួលបានការនិយមគាំទ្រយ៉ាងច្រើនមហាសាលពីសំណាក់ទស្សនិកជនទូទាំងពិភពលោក ព្រោះវានិយាយពីដំណើរជីវិតរបស់មនុស្សជាច្រើនលំដាប់ច្រើនឋាន:  ចំណែកឈុតឆាកស្នេហាវិញគឺថាទាក់ទាញអារម្មណ៍អ្នកទស្សនាបានដោយងាយៗ។
មានមនុស្សច្រើនណាស់ដែលចូល Review រឿង “Little Women” ថាជារឿងដែលមិនគួររំលោង ហើយមិនមែនមានតែជនសាមញ្ញនោះទេដែលចូលមកនិយាយបែបនោះ សូម្បីតារាកំពូលៗក៏នាំគ្នាស្ងប់ស្ងែងកោតសសើរដែល។ សម្រាប់តារាថៃយើងសង្កេតឃើញថាមាន អ្នកនាង nuneworanuch ដែលនាំយករបស់សំខាន់ក្នុងរឿងមកផុសក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនបន្ទាប់ពីបានទស្សនាហើយ។
តារាស្រីបានផុសរូប “ផ្កាអ័រគីដេពណ៌ទឹកប៊ិច” បណ្តាលអោយហ្វែនខ្លាប់ចាប់បានភ្លាមៗថានាងកំពុងគាំទ្រនិងចង់ណែនាំរឿង “Little Women”អោយគ្រប់គ្នាបានទស្សនា មានហ្វែនខ្លាប់ច្រើនណាស់ដែលបានចូលមកខមមិននៅក្នុងផុសរបស់តារាស្រីថាពួកគេបានមើល ហើយចូលចិត្តរឿងនោះខ្លាំងដូចអ្នកនាង nuneworanuch ។

អត្ថបទដោយ​ សា