Review រឿងថ្មីរបស់លោក lukevoyage!! ស្មានតែដ្រាម៉ា មានណាតារាប្រុសកំប្លែងសើចចុកពោះ (មានវីដេអូ)!

កំពុងទទួលបានចំនួនអ្នកទស្សនាច្រើនស្ទើរវ៉ាគេដាច់អស់វិស័យសម្រាប់ “คู่แท้ แม่ไม่เลิฟ ឬ The Three GentleBros” រឿងថ្មីរបស់បុស្តិ៍ GMMTV ដែលមានលោក lukevoyage និងកញ្ញា mookworranit​ ជាតួអង្គរគូសំខាន់គូដំបូង។
បច្ចុប្បន្នចាក់បាន ៤ ភាគ អ្នកទស្សនាជក់ចិត្តជាមួយសាច់រឿង និងឈុតឆាកគូរបស់ mook-luke ខ្លាំងបំផុត ព្រោះគ្រប់យ៉ាងចេញមកមិនមែនមានតែដ្រាម៉ាស្នេហា វិបត្តិគ្រួសារ ឬជម្លោះទាស់ទែងតែម្យ៉ាងនោះឡើយ រឿងនេះមានឆ្លៀតបញ្ចូលសំដី និងភាពកំប្លែងៗចូលស្ទើរគ្រប់វគ្គបង្ករអោយមានសំណើចផ្ទុះឡើងតាមគេហដ្ឋានរបស់ហ្វែនខ្លាប់យ៉ាងក្អាកក្អាយ។
តារាសម្តែងគ្រប់រូបកំប្លែងបានសម មើលហើយអ្នកគាំទ្រគិតថាពួកគេជាតារាកំប្លែង ជាពិសេសលោក lukevoyage ដែលជាជនជាតិអឺរ៉ុបមិនស្មានសោះថាគាត់អាចធ្វើបានល្អដល់ថ្នាក់នេះ។ ចង់ដឹងទេថាកំលោះកូនកាត់អាមេរិក-ជប៉ុន គួរអោយចង់សើចកម្រិតណា? តោះទស្សនាទាំងអស់គ្នា!!


អត្ថបទដោយ សា