ជាគូស្នេហ៍មួយគូទៀតដែលតែងបញ្ចេញភាពផ្អែមល្ហែមឱ្យគ្នាក្នុងអំឡុងពេលនេះ “Yaya-Urasaya Sperbund” និង “Nadech Kugimiya” ដែលយើងអាចឃើញភាពផ្អែមល្ហែមរបស់ពួកគេជាញឹកញាប់នៅលើ Instagram ។ ពួកគេរៀបចំដំណើរកំសាន្តទាំងក្នុង និងក្រៅប្រទេសយ៉ាងរ៉ូមែនទិច រហូតអ្នកគាំទ្ររំភើបចិត្តរង់ចាំស្តាប់ដំណឹងល្អ។
After Footer (Active) - damrei Mr1 Zone2
ថ្មីៗនេះអ្នកទាំងពីរបានចូលរួមក្នុងកម្មវិធី 3 Zaap ហើយបានរាំជាមួយគ្នាក្នុងបទចម្រៀងល្បីឈ្មោះ «កាហ្វេ» របស់ Ying Lee ។ អាចប្រាប់បានថាអ្នកទាំងពីរពេញចិត្តគ្រប់ក្បាច់ ទាំងគួរឱ្យស្រលាញ់ និងគួរឱ្យចង់សើច ប៉ុន្តែមានភាពផ្អែមល្ហែមលោតពេញអេក្រង់។ ហ្វេនក៏នាំគ្នាចូលទៅcomment បង្ហាញពីការពេញចិត្ត និងស្រលាញ់ពេលដែលអ្នកទាំងពីរបង្ហាញខ្លួនជាគូស្នេហ៍បែបនេះ នៅក្នុងកម្មវិធីកម្សាន្តល្បីឈ្មោះ។
Eriya