ជាការពិតណាស់ កន្លងមកថ្វិត្បិតតែតារាសម្ដែងថៃស្រីកញ្ញា Crish Horwang និងគូស្នេហ៍ មិនសូវជាបង្ហាញភាពផ្អែមល្ហែមនិងគ្នាក៏ពិតមែន តែអ្នកគាំទ្រដឹងថាគូស្នេហ៍មួយគូនេះពិតជាស្រលាញ់និងយកចិត្តទុកដាក់ចំពោះគ្នាខ្លាំងណាស់។
យ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ Crish បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលនាងបានចេញមុខប្រកាសដំណឹងចែកផ្លូវគ្នានឹងអតីតមិត្តប្រុសហាយសូរខ្លួនជាសាធារណៈវិញ ដោយការប្រកាសនេះ នាងបានចែកផ្លូវគ្នាមកជាង២ខែទៅហើយ។
គួរបញ្ជាក់ផងដែរថា ការចែកផ្លូវគ្នានេះ Crish បានអះអាងថា មិនមែននរណាម្នាក់មានថ្មីនោះទេ គឺមកពីពួកគេគិតថា ការវិលទៅធ្វើជាមិត្តភក្ដិគ្នាគឺល្អជាងពេលដែលទាក់ទងគ្នា។ នេពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់៕
អត្ថបទដោយ៖សុីវលី