បើកគេហដ្ឋានរបស់ tu_piyawadee – mawin_twp តារាប្រុសស្រីដែលមានឋាន:ជាទាយាទរបស់បុស្តិ៍លេខ ៣!

ទើបតែប្រារព្ធកម្មវិធីអាពារហ៍ពិពារហ៍ដ៏អធិកអធមរួចថ្មីៗនេះទេសម្រាប់គូស្នេហ៍តារារបស់អ្នកនាង tu_piyawadee អ្នកដឹកនាំរឿង តារាសម្តែង និងជាទាយាទសំខាន់របស់គណកម្មការគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍បុស្តិ៍លេខ៣ ដែលចងសម្ព័ន្ធមេត្រីជាមួយលោក mawin_twp តារាសម្តែងប្រុសដែលជួបគ្នានៅតាមការងារ។
មុនពេលរៀបកាគូរបស់ tu_piyawadee – mawin_twp បានរួមដៃគ្នាកសាងផ្ទះសម្រាប់គ្រួសារថ្មីដោយកំលាំងញើសឈាមរបស់ខ្លួនជាលើកដំបូងបំផុត (មិនប្រើលុយគ្រួសារធំ) ជារបស់ដែលពួកគេមានមោទនភាពបំផុត។ បានឃើញហើយអាចនិយាយបានថាស្កឹមស្កៃសមឋាន:ជាទាយាទមហាសេដ្ឋី ភូមិគ្រិះរបស់ពួកគេមានបន្ទប់ទំហំធំៗជាច្រើន មានកន្លែងចតរថយន្តទូលាយចតបានរាប់សិបគ្រឿង​(នឹងពង្រីកអោយកាន់តែធំជាងនេះទៀត)។
ផ្នែកខាងក្រោយមានផ្ទះកញ្ចក់ មានសួនច្បាដាំផ្កាដាំបន្លែ និងមានអាងហែលទឹកផ្ទាល់ខ្លួនយ៉ាងរស់រវើក ហើយផ្អែកតាមបទសម្ភាសន៍ផ្សេងៗដែលតារាប្រុសស្រីបានចូលរួម ទាំងពីរនាក់ប្រាប់ថាពួកគេនឹងកែរច្នៃគ្រប់យ៉ាងអោយកាន់តែពិសេសជានេះបន្ថែមទៀតបន្តិចម្តងៗដើម្បីត្រៀមទទួលសមាជិកថ្មី ដ៏ដូចជាបណ្តាមិត្តភក្តិដែលចង់មករៀបចំពិធីជប់លៀងនៅផ្ទះរបស់ពួកគេ។

អត្ថបទដោយ​ សា