បាត់មុខពីសិល្ប:ស្មានតែមានរឿងអ្វី តាមពិតលោក ken_phupoom ទៅសម្ងំបើកអាជីពថ្មីជាមួយប្អូនថ្លៃសោះ!

ទស្សនិកជនធ្លាប់សង្ស័យថាហេតុអ្វីតួឯកប្រុសដែលពួកគេគាំទ្រមិនសូវបង្ហាញមុខនៅតាមរឿងភាគច្រើនដូចលើកមុន? មិនមានរឿងអោយសម្តែងបែបនេះគាត់យកពេលវេលាទៅធ្វើអ្វី? ចុងក្រោយអស់មន្ទិលព្រោះតារាប្រុស ken_phupoom បើកបង្ហាញការងារថ្មីដែលខ្លួនកំពុងលង់ស្រលាញ់អោយទាំងអស់គ្នាបានឃើញ ដោយអាជីពថ្មីនោះធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ!
ថ្មីៗនេះលោក ken_phupoom បានផុសទាំងរូបភាពនិងវីដេអូបង្ហាញភាពអស្ចារ្យ ក៏ដូចជាជំនាញថ្មីដែលខ្លួននិងប្អូនថ្លៃ (ប្អូនប្រុសរបស់តារាស្រី Esther) បាននាំគ្នាខិតខំហ្វឹកហាត់មកមួយរយ:ធំ។ អាជីពថ្មីរបស់តួឯកប្រុសរបស់យើងជា DJ អ្នកជំនាញម៉ិចចម្រៀងអេឡិកត្រូនិចនៅតាមកម្មវិធីជប់លៀង និងកន្លែងកំសាន្តផ្សេងៗ។
អាចនិយាយបានថាលោក ken_phupoom មិនធម្មតា! មិត្តភក្តិនិងអ្នកគាំទ្រដែលបានឃើញសកម្មភាពរបស់គាត់នាំគ្នាចូលមកកោតសសើរជាច្រើននិងជាបន្តបន្ទាប់នៅខាងក្រោមផុសនោះ នរណាៗក៏និយាយថាគាត់អស្ចារ្យ មានថ្មីដៃ ពូកែមិនចាញ់អ្នកម៉ិចភ្លេងនៅតាមព្រឹត្តិការណ៍ធំៗ លំដាប់ៗឡើយ។

អត្ថបទដោយ សា