ក្តុកក្តួល😭!! mootono29 តារាប្រុសរឹងមាំទប់ទឹកភ្នែកមិនជាប់ យំកណ្តាលហាងបាយព្រោះរឿងនេះ!

ជួបដ្រាម៉ាច្រើនណាស់មួយរយ:ចុងក្រោយនេះសម្រាប់តារាសម្តែង និងតារាចម្រៀងប្រុស mootono29 ដែលទទួលបានសំលេងមិនគាំទ្រអវិជ្ជមានជាច្រើនពីសំណាក់ប្រជាជនថៃទាក់ទងជាមួយគម្រោងសប្បុរសធម៌ថ្មីរបស់គាត់។ ជួបដ្រាម៉ារាល់ថ្ងៃគ្រប់ពេលវេលាគ្រប់ទីកន្លែងយ៉ាងណាក៏មិនអាចបំបាក់កំលាំងចិត្តតារាប្រុសបានឡើយ ប៉ុន្តែចុងក្រោយតារាប្រុសមិនអាចទប់ទឹកភ្នែកបានព្រោះរឿងនេះ!
នៅក្នុងផេកផ្លូវការណ៍របស់គម្រោង “เก็บรักษ์” របស់តារាប្រុសបានផុសរូបភាពលោក mootono29 អង្គុយយំព្រមជាមួយ caption បរិយាយពីស្ថានភាពថា (អែតមីនសុំកាត់ខ្លះៗ) “ច្រើនលើកច្រើនសារណាស់ដែលតារាប្រុសរបស់របស់យើងទទួលបានកំលាំងចិត្តល្អៗពីសំណាក់មហាជនដែលគាំទ្រ តែលើកនេះ Captain របស់យើងរំភើបដល់ថ្នាក់ទប់ទឹកភ្នែកមិនបាន ព្រោះតាំងពីជំហ៊ានដំបូងដែលបានចូលទៅដល់ហាងមានតែមនុស្សរាក់ទាក់ កោតសសើរនិងនិយាយផ្តល់កំលាំងចិត្តអោយ…”។
សារដែលចាក់ដោតបំផុតសម្រាប់លោក mootono29 គឺជាសំដីរបស់អ៊ុំប្រុសអ៊ុំស្រីដែលបានចូលមកសុំថតរូបហើយនិយាយលោងលោមថា “ស៊ូៗអ៊ុំជាកំលាំងចិត្តអោយណា​ ស៊ូៗណាកូន ទាំងអស់គ្នាជឿជាក់លើកកូនណា..” ចាត់ទុកជាសារដែលបញ្ជាក់អោយក្រុមការងារដែលខិតខំធ្វើល្អដើម្បីជួយអ្នកដទៃ បានដឹងថានៅមានមនុស្សជាច្រើនផ្សេងទៀតដែលមិនរិះគន់ពួកគេ។

អត្ថបទដោយ សា