តារាស្រី duearisara ទឹកភ្នែកលីងលោងព្រោះត្រូវបែកជាមួយកូនប្រុសជាទីស្រលាញ់!!

កំពុងជាប់ឈ្មោះជាខុនម៉ែថ្មីថ្មោងដែល Hot បំផុតនាពេលបច្ចុប្បន្នសម្រាប់អ្នកនាង duearisara ដែលចាប់តាំងពីថ្ងៃផ្តល់កំណើតអូនសីឡាស តារាស្រីមានឈ្មោះនៅលើទំព័រពត៌មានឥតស្រាកស្រានស្ទើររាល់ថ្ងៃជាមួយដ្រាម៉ាផ្សេងៗដែលអ្នកប្រើប្រាស់អ៊ិនធឺណែតទាញនាងចូល។
ចុងក្រោយថ្មីៗនៅក្នុងកម្មវិធី Event របស់គ្លីនិកកែសម្ជស្សមួយអ្នកនាង duearisara បានបើកចិត្តនិយាយពីពេលវេលាដែលនាងត្រូវទៅធ្វើការងារក្រៅប្រទេសជាលើកដំបូងបន្ទាប់ពីឆ្លងទន្លេររួច។ តារាស្រីអោយសម្ភាសន៍ថានិយាយតាមត្រង់ណាអារម្មណ៍មិននៅនឹងខ្លួនឡើយ ជាដំណើរកំសាន្តទៅអឺរ៉ុបលើកដំបូងដែលនាងមិនរំភើប គ្រប់ពេលគឺមើលតែទូរស័ព្ទដែលមានរូបកូនប្រុស។
តារាស្រី duearisara បន្តទៀតថាមានយំខ្លះនាងត្រូវស្រក់ទឹកភ្នែកអោយគេឯងមើលទៀតផង គឺបែបមិនដឹងខ្លួននៅសុខៗទឹកភ្នែកចេញមកពីណាក៏មិនដឹង។ បទសម្ភាសន៍របស់តារាស្រីធ្វើអោយទស្សនិកជនយល់ចិត្តយល់អារម្មណ៍នាងជាខ្លាំង ដឹងថាម្តាយដែលទើបតែមានកូនដំបូងមានទឹកចិត្តបែបណាពេលមិនបានឃើញមុខគ្រប់ពេលវេលា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា