ប៉ាម៉ាក់ខ្នាញ់កូនស្រីពេញទំហឹង!! ជិតដល់ថ្ងៃខួបកំណើតអូន “អាប៊ីហ្កេល” Surprise លោក nottvisrut និងតារាស្រីដោយរឿងនេះ!

ថ្មីៗនេះគ្រួសាររបស់តារាស្រី chomismaterialgirl និងលោក nottvisrut បាននាំយកភាពភ្ញាក់ផ្អើលនិងក្តីសុខមួយទៀតមកចែកចាយអោយហ្វែនខ្លាប់បានរីករាយតាម “អូនអាប៊ីហ្កេលកូនស្រីទី៣របស់ពួកគេបង្ហាញសមត្ថភាពថ្មីស្ទើរនឹកស្មានមិនដល់ ពេលជិតដល់ថ្ងៃខួបគម្រប់ ៧ខែ!”។
ទស្សនិកជនដែលចាំតាមដានភាពរីកចម្រើនរបស់អូន ហ្កេល ប្រហែលបានដឹងច្បាស់ហើយថាកូនស្រីទី៣របស់តារាស្រីនៅមិនទាន់ចេះអង្គុយឡើយ គ្រប់ពេលដែលត្រូវថតរូបជាមួយនំខេកអ្នកនាង chomismaterialgirl ចំណាយពេលច្រើនណាស់ដើម្បីថតអោយទាន់ពេលដែលកូនស្រីអង្គុយជាប់។ ប៉ុន្តែថ្ងៃទី ៣០ ខែតុលាត្រូវជាថ្ងៃកំណើតគម្រប់ ៧ខែលើកនេះប៉ាម៉ាក់ប្រហែលមិនចាំបាច់ហត់ទៀតឡើយព្រោះស្រីពៅអង្គុយ និងឈរបានយ៉ាងរឹងមាំ!
វីដេអូរបស់អូន “អាប៊ីហ្កេល” កំពុងអង្គុយ និងឈរលើកៅអីសាឡុងធ្វើអោយគ្រួសារទាំងមូល ក៏ដូចជាបណ្តាហ្វែនខ្លាប់ភ្ញាក់ផ្អើល ហើយស្ងើចសសើរគាត់ជាខ្លាំង មិនមាននរណាគិតថាខែនេះគាត់អាចឈរបានឡើយ ព្រោះខែមុខសូម្បីអង្គុយក៏អង្គុយមិននឹងផងហ្នឹង។

អត្ថបទដោយ សា