ហ្វែនខ្លាប់បារម្មណ៍!! ប្រុសសង្ហារ filmrattapoom​ ព្រមមក Surprise អ្នកនាង duearisara ទាំងដែលខ្លួនឯងទើបវះកាត់បេះដូងរួច!!

ទស្សនិកជនដែលតាមគាំទ្រលោក filmrattapoom ប្រហែលបានដឹងស្រាប់ហើយថាគាត់ទើបតែបានឆ្លងគាត់ទើបទទួលបានដំណឹងល្អអោយចេញពីបន្ទប់សង្គ្រោះបន្ទាន់ថ្មីៗនេះទេ។​ ចុងក្រោយវះកាត់បេះដូងមិនទាន់បានមួយខែស្រួលបួលផងតារាប្រុសចេញមុខក្នុងកម្មវិធីចម្រៀង បណ្តាលអោយហ្វែនខ្លាប់បារម្មណ៍ខ្លាច់ជម្ងឺចាស់រើឡើងវិញ!
កាលពីយប់មិញនេះតារាសម្តែង តារាចម្រៀង និងពិធីករប្រុស filmrattapoom បានបង្ហាញវត្តមានក្នុងកម្មវិធី The Wall Song ក្នុងនាមជាតារាកិត្តយសគូរបស់តារាស្រីស៊ីចស៊ី duearisara ដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ដោយសារពេលនេះជាកំឡុងពេលដែលពេទ្យអោយនៅតែផ្ទះមិនគួរធ្វើអ្វីដែលប្រើកំលាំងខ្លាំង។
ក្រោយពេល Surprise ចង់ហើយតារាប្រុសសារភាពត្រង់ៗថាតាមពិតទៅពេទ្យមិនអនុញ្ញាទេ ប៉ុន្តែពេលបានលឺថាម្ខាងទៀតជាអ្នកនាង duearisara គាត់សម្រេចចិត្តមកភ្លាមៗព្រោះចង់ជួបចង់មានបរិយាយកាសល្អៗជាមួយគ្នា។ ចុងក្រោយមិនមានរឿងអាក្រក់អ្វីកើតឡើងឡើយ filmrattapoom គ្រប់គ្រងការងារដែលខ្លួនកំពុងបំពេញបានយ៉ាងល្អប្រសើរ គាត់មិនបានធ្វើអោយបញ្ហាអ្វីដល់ស្នាមរបួសឡើយ។

អត្ថបទដោយ សា