អបអរសាទរ!​ ដេត ស្រីនាឌ គ្រងមកុដបវរកញ្ញា Miss Grand កម្ពុជាឆ្នាំ ២០១៩ ហើយ!(មានវីដេអូ)

ពិតណាស់រៀងរាល់ឆ្នាំប្រទេសកម្ពុជាយើង តែងតែរៀបចំកម្មវិធីការប្រកួតបញ្ចេញសមត្ថភាពយកសម្រស់ Miss Grand Cambodia ដើម្បីតំណាងប្រទេស ទៅប្រកួតប្រជែងនៅឯក្រៅប្រទេសបន្ដទៀត។

ជាក់ស្ដែងកាលពីយប់មិញនេះ ការប្រកួតជ្រើសរើសអ្នកដែលមានសមត្ថភាពពិត បូករួមនិងរូបសម្រស់ ក៏បានរកឃើញហើយ ក្នុងនោះបានទៅលើកញ្ញា ដេត ស្រីនាឌ បានបំពាក់មកុដ Miss Grand Cambodia 2019 ហើយក៏ត្រៀមនៅប្រកួតបន្ដនៅឯប្រទេស Venezuela ឆាប់ៗខាងមុខនេះផងដែរ។

តាមរយៈការទទួលបានពាក់របស់កញ្ញា ដេត ស្រីនាឌ នេះផងដែរ មហាជនជាច្រើនពិតជាពេញចិត្តខ្លាំងណាស់ ព្រោះមើលទៅសមត្ថភាព និងរូបសម្រស់ ព្រមជាចំណេះដឹងរបស់តារាស្រីរូបនេះ ពិតជាសក្ដិសមដំណែងជាតិទៅប្រកួតនៅក្រៅប្រទេសបែបហ្នឹងខ្លាំងណាស់៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី