មិនធម្មតា! មុននឹងបានក្លាយជាតារាកូរ៉េដែលមានឈ្មោះល្បី តារាទាំងអស់នេះសុទ្ធតែធ្លាប់ជាអត្ដពលិក

ប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់ថាពួកគេជាតារាកូរ៉េដែលមានកេរ្ដិ៍ឈ្មោះល្បី ប៉ុន្ដែប្រិយមិត្តប្រហែលជាមិនបានដឹងថាពួកគេធ្លាប់មានដើមកំណើតចេញពីវិស័យកីឡានោះទេ។ តោះទៅមើលបន្ដិចមើលថាតារាកូរ៉េល្បីឈ្មោះរូបណាខ្លះដែលធ្លាប់ហាត់កីឡា៖

1 Kim Yohan

Yohan គឺជាសមាជិកក្រុមចម្រៀងបុរស​ X1 ដែលកំពុងតែមានកេរ្ដិ៍ឈ្មោះបោះសំឡេងនៅប្រទេសកូរ៉េនាពេលបច្ចុប្បន្ន។ មុននឹងក្លាយជាតារាចម្រៀងល្បី Yohan ធ្លាប់ជាអ្នកហាត់តៃហ្វាន់ដូ។ រូបគេក៏ធ្លាប់ឈ្នះពានរង្វាន់ ២ ដង​រួចមកហើយ។ មិនតែប៉ុណ្ណោះថែមទាំងបានចូលសាកលវិទ្យាល័យផ្នែកតៃហ្វាន់ដូថែមទៀតផង។

2 Park BoGum

Bogum ជាតារាសម្ដែងប្រុសដ៏ល្បីមួយរូប ក្រៅពីមានរូបរាងស្រស់សង្ហារ លោកក៏ជាតារាសម្ដែងដ៏គួរអោយស្រលាញ់មួយរូបដែរបានឆក់យកបេះដូងអ្នកគាំទ្រនារីមិនតិចផងដែរ។ តារាប្រុសរូបនេះធ្លាប់ជាអ្នកអាជីពផ្នែកហែលទឹក ប៉ុន្ដែក៏បោះបង់ចោលនៅពេលដែលមានអាយុ ១៥ ឆ្នាំ ។

3 Yoon DooJoon

អ្នកដែលគាំទ្រវិស័យ Kpop ជំនាន់មុន ច្បាស់ជាស្គាល់តារាប្រុសរូបនេះមិនខាន ព្រោះលោកជាសមាជិកក្រុមចម្រៀងប្រុស Beast ។ លោកធ្លាប់ជាកីឡាបាល់ទាត់កាលពីនៅរៀនវិទ្យាល័យ។

4 Song HyeKyo

តារាសម្ដែងលំដាប់កំពូលដែលភាគច្រើនយើងស្គាល់ថាជា ហាន់ ជីអ៊ុន នាងធ្លាប់ជាអ្នកជិះស្គីទឹកកកកាលពីនៅរៀនអនុវិទ្យាល័យ។

5 Key

ចំណែកឯបុរសសង្ហារ Key ដែលមកពីក្រុម Shinee នេះវិញ រូបលោកធ្លាប់ជាអ្នកជិះស្គីលើទឹក។ Key ក៏ធ្លាប់បានឈ្នះរង្វាន់ជាច្រើនពីកម្មវិធីជាតិផងដែរ។

6 So Ji Sub

តារាសម្ដែងរូបសង្ហារនេះ កីមិនខុសពី Park Bogum ដែរ​ រូបលោកធ្លាប់ជាអ្នកហែលទឹកកាលពីនៅរៀនវិទ្យាល័យ។ លោក​ Ji Sub ក៏ធ្លាប់ឈ្នះមេដាយមាស និង​សំរិទ្ធក្នុងនាមជាក្រុមជម្រើសជាតិទៀតផង។

7 Yoon Hyu Min

តារាសម្ដែងប្រុសម្នាក់នេះធ្លាប់ជាកីឡាករបាល់បោះរបស់ក្លឹប Hanhwa Eagles កាលពីឆ្នាំ ២០០៤។

8 Song Joongki

តារាសម្ដែងប្រុសមួយនេះធ្លាប់ជាកីឡាករជិះស្គីប្រណាំង។ លោកបានចំណាយពេលជាមួយកីឡាមួយនេះអស់រយៈពេល ១០ ឆ្នាំ ប៉ុន្ដែក៏ត្រូវឈប់ដោយសារបញ្ហាជង្គង់។

 

ប្រភព៖ Koreaboo

អត្ថបទដោយ៖ ស្រីពេជ្រ​