ស្នាមញញឹមនៃសេចក្តីសុខ!! Kem – Mook ផុសរូបគូនាំហ្វែនខ្លាប់ជួយនឹក Caption ថ្មីអោយដោយក្តីរីករាយ!

ថ្មីៗនេះអ្នកគាំទ្រគូ narinnarinrak​-hussaweee ទើបបាក់ទឹកចិត្តព្រោះពត៌មានអំពីតារាស្រីជាមួយកំលោះក្នុងវិស័យសិល្ប:មួយផ្សេងទៀត ប៉ុន្តែពេលនេះទាំងអស់គ្នាអាចត្រឡប់មកសប្បាយចិត្តវិញហើយដោយសាគូជីនដែលគេពេញចិត្តបំផុតនាំគ្នាបានផុសរូបស្វីតពេញដោយស្នាមញញឺមព្រមគ្នា។
នៅក្នុងអ៊ិនស្តាក្រាមតារាប្រុសស្រីបានផុសរូបនៅក្នុងកម្មវិធីដែលពួកគេបានទៅចូលរួមថ្មីៗនេះ នៅក្នុងផុសកញ្ញា narinnarinrak បានសសេរសារថា “មានអារម្មណ៍ថាខ្ញុំសើចច្រើនណាស់ 🤣” ចំណែកលោក hussaweee សសេរថា “កំពុងគិតអីមែនទេ @narinnarinrak #ก้นลามมาอก” ដោយបន្ទាប់ពីផុសហើយទាំងពីរនាក់ចូលមកខមមិនលើកផុសរបស់គ្នាទៅវិញទៅមកយ៉ាងបើកចំហរ។
បណ្តាលអោយហ្វែនខ្លាប់លើសជាតិស្ករ សប្បាយចិត្តឡើងវិញ ហើយនាំគ្នាចូលមកសសេរពាក្យក្នុងចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់អំពីផុសរបស់ពួកគេ អ្នកខ្លះមានដល់ថ្នាក់ជួយរកនឹក Caption ស្នេហារ៉ូមែនទិកថ្មីអោយផុសរបស់តារប្រុសស្រីទៀតផងព្រោះទ្រាំនឹងភាពគួរអោយស្រលាញ់របស់គូ narinnarinrak​-hussaweee មិនបាន។

អត្ថបទដោយ សា