អតីតគូជីន vs. មិត្តស្រីពិតប្រាកដ!! កំសត់តារាស្រី sirinissirin ផុសថាខ្លួនមកសម្តែងក្តីរីករាយអោយស្នេហាដែលស្រស់បំព្រងរបស់លោក boy_pakorn!

មុនពេលមិនទាន់ប្រកាសពីបង្ហាញមុខមិត្តស្រីជាផ្លូវការណ៍លោក boy_pakorn ធ្លាប់មានដ្រាម៉ាស្នេហាគូជីនជាមួយតារាស្រី sirinissirin ដែលស្និទ្ធស្នាលរហូតនាំចូលផ្ទះណែនាំអោយអ្នកម្តាយនិងសមាជិកគ្រួសារស្គាល់ទៀតផង។ ប៉ុន្តែបន្ទាប់មកទៀតហ្វែនខ្លាប់គូជីនរបស់ពួកគេបញ្ឈប់បេសកម្មបញ្ចុះបញ្ចូលវិញព្រោះខាងប្រុសបានសម្រេចចិត្តយ៉ាងច្បាស់អំពីម្ចាស់បេះដូងដែលគាត់ត្រូវកា។
ដំបូងឡើយគ្រប់គ្នាបារម្មណ៍ខ្លាចតារាស្រី sirinissirin ខូចចិត្តដោយចាប់តាំងពីរពេលនោះមកទល់ពេលនេះនាងមិនដែលបង្ហាញវត្តមាននៅផ្ទះ ឬនៅក្នុងអ៊ិនស្តាក្រាមរបស់លោក boy_pakorn សោះសូម្បីម្តង។ ចុងក្រោយតារាប្រុសផុសរូបចូលក្នុងអ៊ិនស្តាក្រាមបណ្តាលហ្វែនខ្លាប់គូជីនសប្បាយចិត្តឡើងវិញព្រោះមើលទៅទាំងបីនាក់ត្រូវរ៉ូវគ្នាល្អដូចមិត្តភក្តិ មិនមានអ្វីគួរអោយបារម្មណ៍។
លោក boy_pakorn ផុសរូបជាមួយអតីតគូជីន និងមិត្តស្រីពិតប្រាកដពិតប្រាកដព្រមជាមួយ Caption សសេរថា “កុំមកលេងទឹកមុនបែបនេះដាក់យើងណា ស៊ីប 🤫🤫🫣🫣🤭🤭 @sirinissirin @fayefayeye” ចំណែកកញ្ញា sirinissirin វិញផុសសសេរថា “ខ្ញុំមកសម្តែងក្តីរីករាយអោយស្នេហាដែលស្រស់ស្រាយ 🙄🌚💕”។

អត្ថបទដោយ សា