តារាស្រីត្រូវគេ Bully?!! សារពត៌មាននាំគ្នាយករូបចាស់ៗរបស់កញ្ញា bellacampen មកផុសប្រៀបធៀបធ្វើអោយហ្វែនខ្លាប់មិនពេញចិត្តជាខ្លាំង!

អ្នកតារាដានពត៌មានកំសាន្តថៃប្រហែលបានប្រទះជួបប្រធានបទអំពីមុខមាត់ចាស់របស់តារាស្រី bellacampen ខ្លះៗរួចរាល់ហើយមួយរយ:ចុងក្រោយនេះ ដោយស្ទើរតែគ្រប់គ្នាទាំងអស់នាំគ្នាយករូបរបស់នាងមកនិយាយ ដោយមិនច្បាស់ថាបានសុំអនុញ្ញាតម្ចាស់ខ្លួនត្រឹមត្រូវ ឬបានសិក្សាពីក្រមសីលធម៌ច្បាស់លាស់ហើយឬនៅនោះឡើយ!
ចុងក្រោយហ្វែខខ្លាប់របស់តារាស្រីចាប់ផ្តើមបញ្ចេញសំលេងមិនពេញចិត្ត គិតថាប្រធានបទទាំងអស់នោះព្យាយាម Bully កញ្ញា bellacampen ធ្វើអោយប៉ះពាល់ដល់ប្រជាប្រិយភាព ហើយការងាររបស់នាងទាំងដោយផ្ទាល់និងដោយប្រយោល។
ថ្វីត្បិតរូបភាពទាំងអស់នោះជាកាពិត តារាស្រីធ្លាប់កែរសម្ជស្ស ប៉ុន្តែវាមិនមែនជាហេតុផលដែលគ្រប់គ្នាត្រូវនាំយករឿងអតីតកាលរបស់នាងមកនិយាយម្តងហើយម្តងទៀត ឬនាំយករូបភាពចាស់មកប្រៀបធៀបជាមួយបច្ចុប្បន្នធ្វើអោយមនុស្សអាចមានគំនិតអវិជ្ជាមានលើនាងបែបនេះនោះឡើយ។ អ្នកកំពុងព្យាយាម Bully មនុស្សមែនទេ?!!

អត្ថបទដោយ សា