កូនក្រមុំ pattieung ស្អាតបែកភ្នែកតែម្តង! មិនបានរើសច្រើនឡើយតារាស្រីលឈុតកូនក្រមុំណាក៏សមឥតខ្ចោះ!

កាន់តែកៀកជិតចូលមកដល់ហើយសម្រាប់កម្មវិធីអាពារហ៍ពិពារហ៍បានថ្ងៃពាលាលឿនដូចភ្នែកបន្ទោររបស់តារាចម្រៀងប្រុស danworrawech និងមិត្តស្រីដែលទាក់ទងគ្នាច្រើនជាង ១០​ឆ្នាំកញ្ញា​ pattieung។ មុននេះអ្នកទាំងពីរធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលជាមួយទីតាំងរៀបពិធីមង្គលដែលជាវត្តអារាម ហើយចុងក្រោយនេះហ្វែនខ្លាប់គាំងម្តងទៀតព្រោះសម្រស់របស់អនាគតកូនក្រមុំ។
កាលពីថ្ងៃម្សិលមិញនេះលោក danworrawech បាននាំកូនក្រមុំរបស់ខ្លួនដើរលឈុតរៀបកាជាច្រើនកន្លែងមានទាំងរ៉ូបស្បៃស និងឈុតប្រពៃណីថៃដែលសុទ្ធសឹងជាឈុតដែលធ្វើអោយតារាស្រីកាន់តែស្រស់ស្អាតបន្ថែមដោយមិនចាំបាច់ចំណាយពេលកាត់ ឬសារ៉េច្រើននោះឡើយ។
មុននេះកញ្ញា pattieung ផុសរូបខ្លួនឯងក្នុងឈុតកូនក្រមុំព្រមជាមួយ Caption ជាអ៊ីម៉ូជិ “🤍🕊” ចូលក្នុងអ៊ិនស្តាក្រាម ដោយមានតែអ្នកចូលមកសសើរថាកញ្ញា pattieung គឺជាកូនក្រមុំដែលស្រស់ស្អាតបំផុត សមគ្រប់ឈុត ស្អាតបែបមិនដឹងថាត្រូវរកពាក្យអាក្រក់អ្វីមកនិយាយរិះគន់។

អត្ថបទដោយ សា