OMG ចាប់បាននឹងអាងហែលទឹក!! បុរសអាថ៌កំបាំងបង្ហាញខ្លួនជាស្រមោលក្នុងបន្ទប់ឯកជនរបស់តារាស្រី pat_napapa!

ជារឿយៗទស្សនិកជនបានឃើញពត៌មានរបស់អ្នកម៉ែ pat_napapa​ ថាពេលនេះនាងកំពុងប្រកាសថាចង់បានទាយាទម្នាក់បន្ថែមទៀត ប៉ុន្តែមិនដែលមាននរណាធ្លាប់ដឹងឡើយថាតារាស្រីកំពុងបង្កើតទំនាក់ទំនងថ្មី។ ចុងក្រោយបែកធ្លាយព្រោះស្រមោលបុរសដែលបានបង្ហាញនៅក្នុងផុសថ្មី!
ថ្មីៗនេះតារាស្រីបានផុសរូបដែលខ្លួនជាមួយកូនប្រុសកំពុងសប្បាយក្នុងអាងហែលទឹកចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “ក្តីសុខដែលលោតចេញមកពីចិត្ត ❤️💕 #ក្មេងក្បាលខូចរបស់ម៉ែ ❤️💕 #ស្រលាញ់គ្រប់វិនាទីដែលមានអ្នក” ។
អ្នកនាង pat_napapa​ ផុសសាររ៉ូមែនទិកខណ:ពេលក្នុងរូបភាពនោះមានបុរសម្នាក់ទៀតដែលកំពុងមានក្តីសុខជាមួយពួកគេ។ បើទោះបីពេលនេះគ្រប់គ្នាមិនទាន់ដឹងតាបុរសម្នាក់នោះជានរណា តែគ្រប់គ្នាសប្បាយចិត្តពេលដែលបានឃើញតារាស្រីមានសុភមង្គលហើយរកមានមនុស្សដែលនាងពេញចិត្ត។

អត្ថបទដោយ​ សា