មិនអោយចាញ់ម្តាយឡើយ!! អូន Abigail បង្ហាញស្តាយល៍ថ្មីក្នុងអ៊ិនស្តាក្រាមធ្វើអោយទស្សនិកជនចុច Like ស្ទើរគាំងទូរស័ព្ទ! !

នៅតែជាគ្រួសារអ្នកក្នុងវិស័យសិល្ប:ដែលទស្សនិកជនលង់ស្រលាញ់ដដែលសម្រាប់គ្រួសាររបស់កំពូងតារាស្រី chomismaterialgirl និងលោក Nottvisrut ដែលរៀបការបាន ៧ឆ្នាំហើយបានបង្កើតទាយាទជាមួយគ្នាបានចំនួន ៣ នាក់។ បច្ចុប្បន្នហ្វែនខ្លាប់មិនត្រឹមតែតាមគាំទ្រតារាស្រីតែម្នាក់ប៉ុននោះទេ ពួកគេលង់និងតាមដានសមាជិកទាំងអស់ដោយក្តីស្រលាញ់ ព្រោះកាន់តែយូពួកគេកាន់តែគួរអោយខ្នាញ់ស្មើរៗគ្នា!
ទាំងអស់គ្នាមិនអាចបដិសេដបានឡើយថាអូនអាប៊ីហ្កេលកូនស្រីរបស់អ្នកម៉ែ chomismaterialgirl គឺជាតារាស៊ុបផើស្តារ៍ដែលមានប្រជាប្រិយភាព និងមានអ្នកតាមដានរាប់លាននាក់។ គ្រប់ពេលដែលតារាស្រីផុសរូបកូនទី៣ អ៊ិនស្តាក្រាមរបស់នាងស្ទើរផ្ទុះព្រោះមានតែមនុស្សចុច like អោយ ហើយចុងក្រោយនេះចំនួន Like ឡើងដល់ជិតពីរសែននាក់ដោយប្រើរយ:ពេលខ្លីបំផុត។
ថ្ងៃនេះតារាស្រីបានផុសរូបអូន Abigail ក្នុងស្តាយល៍តែងខ្លួនបែបនារីស៊ិចស៊ីពាក់រ៉ូបដៃមួយ មានអាវវែងហ៊ុំខាងក្រៅ ព្រមជាមួយបូសក់យ៉ាងស្រស់ស្អាត ធ្វើអោយទស្សនិកនាំគ្នានិយាយថាអស់ស្ទះ “អូនហ្កេល” ចេញម៉ូតថ្មីអោយគ្រប់គ្នាប្លែកភ្នែករាល់ថ្ងៃមិនអោយចាញ់អ្នកម្តាយរបស់ខ្លួនឡើយ។

អត្ថបទដោយ សា