ទេវតាពិតរបស់ប្រជាជន!! គូស្វាមីភរិយាតារា Boypeace – Jeab_pijittra បន្តលុយទឹក ជិះទូកផ្តល់ស្បៀងអោយប្រជាជនដែលជួបគ្រោះទឹកជំនន់!!

Boypeace – Jeab_pijittra គូស្វាមីភរិយាតារាដែលបានបង្កើតក្រុមសប្បុរសធម៌ឈ្មោះ #รถกับข้าวบอยเจี๊ยบ ដើម្បីដើរចែកចាយស្បៀងចំណីអាហារអោយអ្នកដែលអត់លំបាក់ចាប់តាំងពីសម័យកូវីដ១៩។ តារាប្រុសស្រីទទួលបានក្តីស្រលាញ់ ក្តីស្ងប់ស្ងែង និងពានរង្វាន់ជាមនុស្សល្អយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារពួកគេធ្វើគ្រប់យ៉ាងចេញពីចិត្ត មិនគិតពីខ្លួនឯងថាអាចនឹងឆ្លងជម្ងឺ ឬទទួលផលលំបាកអ្វីឡើយ។
ចុងក្រោយពេលនេះខណ:ពេលដែលប្រទេសថៃជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរលោក Boypeace អ្នកនាង Jeab_pijittra និងក្រុមការងារបន្តបេសកកម្មជួយមនុស្សកាន់តែខ្លាំងក្លារជាងមុន ដោយព្រមចុះលុយទឹក លុយភក់ និងជិះទូកទៅកាន់ផ្ទះរបស់ប្រជាជននៅតាមទីដាច់ស្រយាលដើម្បីផ្តល់ចំណីអាហារ និងផ្តល់កំលាំងចិត្តអោយពួកគេ។
គ្រប់ពេលដែលតារាប្រុសស្រីនាំយករូបភាពការចុះជួយមកផុសនៅក្នុងអ៊ិនស្តាក្រាម មហាជនតែងតែនាំគ្នាចូលមកអរគុណចំពោះទឹកចិត្តដ៏ធំធេងរបស់ពួកគេជានិច្ច។ ចំណែកអ្នកប្រើប្រាស់អ៊ិនធឺណែតវិញនាំគ្នាចូលមកសសើរថា Boypeace – Jeab_pijittra គឺជាគូស្នេហ៍តារាដែលប្រពៃបំផុត ពួកគេលះបង់ភាពជាតារា លះបង់ជីវភាពហ៊ឺហាដើម្បីជួយមនុស្សដែលអត់ឃ្លាន។

អត្ថបទដោយ សា