អំពើល្អព្រះឃុំគ្រង🙏🙏!! លោក mootono29 ហែលទឹកទៅដល់ដែនដីប្រទេសឡាវដោយសុវត្ថិភាព អមជាមួយចំនួនប្រាក់ឧបត្ថម្ភជាង ៤៥ លានបាត!

កាលពីម្សិលមិញមានមនុស្សច្រើនណាស់ដែលបានសម្រក់ទឹកភ្នែក និងបន់ស្រន់អោយតារាប្រុស mootono29 ទទួលបានភាពជោគជ័យនិងទៅដល់ត្រើយដោយសុវត្ថិភាព ក្នុងដំណើរបេសសកកម្មដែលគាត់បង្កើតឡើងដើម្បីជួយសង្គមនិងប្រទេសជាតិ។
គម្រោង “One Man and The Sea” គឺជាគម្រោងការណ៍ដែលគ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកចុះហែលទឹកទាំងអស់ ពីព្រោះទីតាំងទន្លេមេគង្គជាទីតាំងដែលមិនធ្លាប់មាននរណាសិក្សាពីស្ថានភាពលំហូទឹក សត្វទឹក និងភូមិសាស្រ្តយ៉ាងលំអិតពីមុនមកឡើយ។
ចុងក្រោយទាំងក្រុមគ្រួសារ ហើយមហាជនទូទាំងប្រទេសថៃ និងប្រទេសឡាវបានធូរទ្រូង អស់ក្តីបារម្មណ៍ដោយសាតារាប្រុសនិងក្រុមការងារបានហែលឆ្លងគ្រោះថ្នាក់ទាំងអស់យ៉ាងជោគជ័យ។ ក្រុមការងាររបស់ mootono29 បានហែលទឹកពីប្រទេសថៃទៅដល់ដែនដីប្រទេសឡាវដោយសុវត្ថិភាព ហើយទទួលបានប្រាប់ឧបត្ថម្ភដើម្បីជួយប្រជាជនជុំវិញតំបន់មេគង្គច្រើនជាង ៤៥លានបាត។

អត្ថបទដោយ សា