លោក Boy_pakorn ខឹងចិត្តសុំលោក Kanchai ឡើងនិយាយក្នុងកម្មវិធីធំព្រោះអ្នកលក់ធ្វើរឿងនេះដាក់គាត់!!

ចាត់ជាតារាប្រុសស្ថិតក្នុងដួងចិត្តរបស់មិត្តអ្នកទស្សនារឿងភាគថៃដែលប្រជាប្រិយភាពមិនធ្លាក់ចុះតាមពេលវេលាសម្រាប់លោក Boy_pakorn តារាសម្តែងប្រុសជាប់ចំណាត់ថ្នាក់ជាតួឯងច្រើនសម័យកាលរបស់បុស្តិ៍លេខ៣។ ថ្ងៃនេះគាត់បាននាំយករឿងហួសចិត្តមួយមកចែកចាយ​អោយអ្នកតាមដានក្នុងអ៊ិនស្តាក្រាមបានដឹង ដោយសូម្បីពិធីករប្រុសល្បីក៏ត្រូវចូលមកលើកទឹកចិត្តគាត់ដែល។
លោក Boy_pakorn បានផុសរូបភាពដែលមានសសេរជាអក្សររៀបរាប់ថា “យប់មិញចង់ទិញពូកអោយម៉ែ បានឆាតទៅសួរម៉ោងបើកហាង ម្ចាស់ហាងថាមកម៉ោងនេះមក…ថ្ងៃនេះទៅដល់ម្ចាស់ហាងគួរអោយស្រលាញ់ខ្លាំងគាត់មកឈចាំទទួល សារ៉េឡានអោយដោយទឹកមុខញញឺមញញែម..ពេលខ្ញុំបើកកញ្ចក់ឡានសួរថាចតត្រង់នេះមែនទេ គាត់ឆ្លើយចតបាន ហើយនិយាយថា !!មកដល់ហើយមែនទេបងដូម!! (ហៅច្រឡំឈ្មោះតាមប្រវត្តិសាស្រ្តចាស់)”!

នៅក្នុងផុសតារាប្រុសបានសសេរ Caption ថា “ចង់ទៅអធិប្បាយក្នុងកម្មវិធី Hone-Krasae @kanchai@domepakornlam #បយប៉ាកនមិនមានលើលោកនេះទេ” ដោយមាន Kanchai ចូលមកសើចហើយសុំណាត់ថ្ងៃសំភាសន៍ភ្លាមៗ។ នៅមានតារាជាច្រើននាក់ទៀតដែលចូលមកអស់សំណើចព្រោះទស្សនិកជនហៅឈ្មោះលោក Boy_pakorn មិនដែលត្រូវឡើយ ពួកគេតែងហៅគាត់ថា “ដូម ប៉ាកនឡាំ” ជាតារាប្រុសម្នាក់ទៀតដែលមាននាមត្រកូលដូចលោកបយ។

អត្ថបទដោយ សា