តារាប្រុស mootono29 ជំនះដ្រាម៉ាបានសម្រេច!! ស្ថិតិប្រាក់ឧបត្ថម្ភផ្ទុះឡើងជាកំហុក រហូតមកទល់ពេលនេះឡើងជិតដល់ ១០០លានបាតហើយ!!

បានធ្វើអោយអ្នកចេញមុខរិះគន់មុននេះនាំគ្នាស្ងាត់និយាយអីលែងចេញតែម្តងហើយសម្រាប់ភាពជោគជ័យរបស់តារាប្រុស mootono29 ថ្ងៃនេះ។ គាត់លុបបំបាត់ពាក្យតិសដៀលទាំងអស់ដោយការខិតខំប្រឹងប្រែធ្វើ និងចំណូលដើម្បីជួយសង្គមជាច្រើនលានក្នុងរយ:ពេលត្រឹមតែមួយថ្ងៃ។
មួយថ្ងៃមុនថ្ងៃចុះហែលទឹកចំនូលដែលទទួលបានមានមិនដល់ ១០លានបាតនោះឡើយ បន្ទាប់មកទៀតឡើងដល់ ២៧លានបន្ទាប់ពីកញ្ញា NyChaa រាំបួងសួងវត្ថុសាកសិទ្ធអោយជួយថែរក្សាក្រុមការងារ ហើយចំណូលឡើងដល់ ៥៥លានបាតបន្ទាប់ពីលោក mootono29 ហែលទៅដល់ទឹកដីប្រទេសឡាវ ចុងក្រោយថ្មីៗបន្ទាប់ពីទាំងអស់គ្នាហែលត្រឡប់មកដល់ប្រទេសថៃវិញប្រាក់ឧបត្ថម្ភឡើងដល់ ៧៧លាបាត ដែលនឹងបន្តឡើងរហូតជារឿយៗ។
តាមពិតទៅល្ងាចមិញនេះនៅតាមផ្លូវត្រឡប់មកប្រទេសថៃវិញ គ្រប់គ្នាបារម្មណ៍ពិសុវត្ថិភាពរបស់ក្រុមការងារខ្លាំងណាស់ព្រោះពួកគេត្រូវហែលបញ្ច្រាស់ទឹកហូរ ហើយត្រូវជួបលំនឹងទឹកដែលខុសប្រក្រតី។ តែនៅទីបំផុតលោក mootono29 ក៏បានដឹកនាំក្រុមអោយត្រឡប់មកដល់ថៃវិញដោយសន្តិភាព អមជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ប្រជាជនដែលនាំគ្នាធ្វើដំណើរទៅរងចាំទទួល។​

អត្ថបទដោយ សា