ទស្សនា​ Nycha រំារបាំ​ថ្វាយ​បង្គំ​ដ៏​គួរ​ឱ្យ​គយគន់ជូនដំណើរមិត្តប្រុសសម្រាប់ការបរិច្ចាគបន្តកើនឡើង!

ចាប់ផ្តើមថ្ងៃនេះ (២២ តុលា) សម្រាប់គម្រោង One Man And The River ម្នាក់ហែលទឹកបានមនុស្សច្រើនផ្តល់ឲ្យ ដែលតារាចម្រៀង-តារាសម្តែងល្បីឈ្មោះ Tono Phakin ត្រៀមហែលឆ្លងទន្លេមេគង្គ។ ដំណើរ​ទៅ​មក​រវាង​ប្រទេស​ទាំង​២ ថៃ-ឡាវ ចម្ងាយ​ជាង ១៥​គីឡូម៉ែត្រ ដើម្បី​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ Nakhon Phanom និងមន្ទីរពេទ្យ Muang Thakhek ខេត្ត Khammouane ប្រទេសឡាវ។

យ៉ាង​ណា​មិញ មុន​នឹង​ចាប់​ផ្ដើម​ហែល​ទឹក​នៅ​ម៉ោង ១០.០៩ ព្រឹក មាន​ពិធី​ថ្វាយ និង​រាំ​ថ្វាយ​បង្គំ​ព្រះ​ផាយ៉ា​ស៊ី​សត្ថា​ណា​ខារ៉ាត ​​នៅ​ខេត្ត​ណាក់​ផានដោយតារាសម្តែង Nycha Natthanicha Dangwattanawanich ក្នុង​ការ​រាំ​ថ្វាយ​បង្គំ និង​ដើម្បី​ទទួល​បាន​ឱកាស​ល្អ​ ។
After Footer (Active) - damrei Mr1 Zone2
Nycha បង្ហើប​ពី​អារម្មណ៍​ក្រោយ​រាំ​ថ្វាយបង្គំ​នោះ វា​ជា​កិត្តិយស​ដែល​បាន​មក​ទីនេះ​ថ្ងៃ​នេះ សូមអរគុណដល់ក្រុមការងារ និងមនុស្សទាំងអស់ដែលបានមក។ សូមអោយការងារថ្ងៃនេះប្រព្រឹត្តទៅដោយរលូនបានសម្រេចដូចបំណង។ ជាមួយគ្នានេះដែរ ចំនួននៃការបរិច្ចាគបានកើនឡើងជាលំដាប់ លើសពី 25 លានរួចទៅហើយ។
Eriya