អីយ៉ា! ពេជ្រ សោភា​ បង្ហើបដំណឹងល្អជាមួយនិង ឆឹម សក្កដា ហើយ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះទំនាក់ទំនងស្នេហារវាងតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្ដដា កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ស្របពេលដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំថ្ងៃល្អរបស់អ្នកទាំងពីរគ្រប់ៗគ្នា។

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានផុសរូបភាពមួយសន្លឹកជាមួយនិងលោក ឆឹម សក្កដា ដោយភ្ជាប់ជាមួយនិង Caption មួយឃ្លារថា «ជិតដល់ថ្ងៃហើយ ថែរាងសិន ខ្លាចអត់ស្អាត»។

តាមរយៈពេលសារ និងរូបភាពមួយសន្លឹកនេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន គិតថាតារាស្រីរូបនេះ ប្រហែលជាជិតដល់ថ្ងៃពិសេសរបស់ខ្លួនហើយ ទើបបង្ហើបដំណឹងបែបនេះ៕

អត្ថបទដោយ៖សុីវលី