តារាសម្ដែងស្រីជើងចាស់ដែលត្រូវបានអ្នកទស្សនារឿងភាគថៃចាំមុខតាមរយះការសម្ដែងជាច្រើនឆ្នាំលោកយាយ Rongkanda ឬហៅក្រៅថាយាយ Moew បានធ្វើដំណើរមកកាន់ប៉ុស្ដិ៍ប៉ូលីសដើម្បីដាក់ពាក្យបណ្ដឹងប្ដឹងអ្នកផលិតរឿងមួយកន្លែងដែលបានបោកប្រាស់គាត់និងអ្នកសម្ដែងដ៏ទៃទៀតឲថតកុនហ្វ្រី ថតឲហើយមិនឲលុយ។
ដោយការមកដាក់ពាក្យបណ្ដឹងលើកនេះមិនមែនមានតែលោកយាយ Moew តែម្នាក់ឯងនោះទេ តារាសម្ដែងប្រុសលោក APassin ក៏មករួមដាក់ពាក្យប្ដឹងផងដែរ ព្រោះរូបលោកក៏ត្រូវបានអ្នកផលិតរឿងរូបនោះធ្វើការបោកប្រាស់ថតមិនឲលុយដូចតារាដ៏ទៃទៀតផងដែរ។ ពេលនេះរឿងក្ដីកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ហើយមានអ្នកគាំទ្រជាច្រើនអាណិតលោកយាយ Moew ខ្លាំងណាស់ដែលក្នុងវ័យចាស់ហើយត្រូវមកជួបរឿងបែបនេះ ទោះជារឿងកុននោះមិនល្បីឬមិនចាក់ផ្សាយក៏គួរតែឲលុយទៅអ្នកសម្ដែងដែលដូចជាគាត់ដែលខំចំណាយពេលវេលាក្នុងការសម្ដែងផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ