ដៃក្បត់ចិត្ត ផុសប៉ះរូបដែលមិនពាក់ព័ន្ធនឹង Caption!! តារាស្រី bow_maylada នាំមិត្តប្រុសជប់លៀងឆ្លងភាពជោគជ័យតែពីរនាក់យ៉ាងរ៉ូមែនទិក!

ធ្វើអោយហ្វែនខ្លាប់ញញឺមបានរាល់ថ្ងៃតែម្តងហើយសម្រាប់គូស្នេហ៍ bow_maylada និងមិត្តប្រុសលោក lekteeradetch ដែលទើបបានចេញបទចម្រៀងបែបងប់ងល់នឹងស្នេហាអោយអោយអ្នកគាំទ្របានជ្រួលជ្រើមតាម។ ចុងក្រោយតារាប្រុសស្រីបណ្តើរគ្នាញ៉ាំអារហារពេលល្ងាចឆ្លងភាពជោគជ័យ ធ្វើអោយមិត្តភក្តិតារាដែលច្រណែនកាន់តែច្រណែនខ្លាំងជាងមុន។
នៅក្នុងអ៊ិនស្តាក្រាមតារាស្រី bow_maylada បានផុសរូបគូស្នេហ៍ព្រមជាមួយ Caption សសេរថា “អរគុណសម្រាប់ការគាំទ្រចំពោះ MV #แฟนผมน่ารักCUTE ពេលនេះមានចំនួនអ្នកទស្សនាឡើងដល់ 10 លាន Viewsហើយ 😍 ទាំងអស់គ្នាអាចេបន្តចូលស្តាប់បានក្នុង YouTube: Ch3Thailand Music 🔗 https://youtu.be/jrgpLYx69ZE #BOWMaylada #LIPTA #3Plus #Ch3ThailandMusic #MV រូបភាពក្នុងផុសនេះ មិនទាក់ទងនឹងសាច់រឿងសោះឡើយ ហាសហា“។
បណ្តាលអោយអ្នកគាំទ្រនាំគ្នាចូលមកឆ្លើយថា “រូបទាក់ទងនិង Caption ខ្លាំងៗតែម្តង ហាសហា គ្រប់គ្នាយល់កុំបារម្មណ៍អី” ។ អាចនិយាយបានថាកញ្ញា bow_maylada និងលោក​ bow_maylada កាន់តែស្អិតរមួតហើយនាពេលបច្ចុប្បន្ននេះ ទាំងពីរនាក់ស្រលាញ់ យកចិត្តទុកដាក់ ទៅណាមកណាជាមួយគ្នាស្ទើររាល់ថ្ងៃ ទស្សនិកជនប្រហែលអាចបានលឺដំណឹងល្អក្នុងពេលឆាប់ៗនេះហើយមើលទៅ។

អត្ថបទដោយ សា