មានជួបនាងទេអ្នកអង្គរ?! តារាស្រី fayefayeye មិត្តស្រីរបស់លោក boy_pakorn កំពុងធ្វើដំណើរកំសាន្តនៅទីក្រុងសៀមរាប!

បន្ទាប់ពីការរីករាលដាលជម្ងឺកូវីដ១៩ត្រូវបានបញ្ចប់យើងសង្កេតឃើញថាសិល្ប:ករសិល្ប:ការិនីថៃចាប់អារម្មណ៍ ហើយបាននាំគ្នាធ្វើដំណើរកំសាន្តមកប្រទេសកម្ពុជាច្រើននិងជាបន្តបន្ទាប់។​ ចុងក្រោយហ្វែនខ្លាប់បានជួបបានកញ្ញា fayefayeye កំពុងដើរទស្សនាប្រសាទអង្គរវត្តជាមួយក្រុមមិត្តភក្តិជាច្រើននាក់ផ្សេងទៀត។
ថ្វីត្បិតមិនទាន់មានផុសរូបបែបច្បាស់ៗស្អាតៗអោយអ្នកតាមដានបានទស្សនា តែកញ្ញា fayefayeye មិត្តស្រីរបស់លោក boy_pakorn បានផុសរូបសកម្មភាពផ្សេងៗជាច្រើនចូល Story អ៊ិនស្តាក្រាម ដើម្បីបង្ហាញពីបរិយាកាសដំណើរកំសាន្ត ដែលនាងនិងប្អូនស្រីកំពុងនាំគ្នារីករាយជាមួយគ្នានៅទីក្រុងសៀមរាប។
ក្រៅពីដើរទស្សនាលំហែរកញ្ញា fayefayeye បានឆ្លៀតពេលទៅសិក្សារពីវិធីជីវិតរបស់អ្នកភូមិ ហើយរៀនរបៀបធ្វើនំបញ្ចុកនៅភូមិព្រះដាក់ទៀតផង។ ហ្វែនខ្លាប់របស់កញ្ញា fayefayeye និងលោក boy_pakorn កម្ពុជារីករាយជាខ្លាំងពេលបានដឹងថាតារាស្រីដែលខ្លួនចូលចិត្តស្រលាញ់បានមកលេងប្រទេសរបស់ខ្លួន។

អត្ថបទដោយ សា