អបអរសាទ #patnote!! តោះមកមើលកម្មវិធីជប់លៀងមុនរៀបការបស់គូ Patriciagood​- Notevises!

ថ្ងៃពិសេសកាន់តែខិតជិតចូលមកដល់ហើយសម្រាប់គូស្នេហ៍ Patriciagood​- Notevises ដែលទើបបានប្រកាសប្រាប់ថានឹងចូលរោងកាក្នុងខែធ្នូរឆ្នាំ ២០២២ ខាងមុខនេះ។ ចុងក្រោយទាំងពីរនាក់បានអញ្ជើញអ្នកក្នុងវិស័យសិល្ប:មូលចូលរួមកម្មវិធីជប់លៀងត្រៀមធ្វើកូនកំលោះកូនក្រមុំយ៉ាងអធិកអធមរបស់ពួកគេ។
កាលពីយប់មិញនេះតាមតារាចម្រៀង តារាសម្តែង អ្នកដឹកនាំរឿងច្រើននាក់ណាស់ដែលបានបង្ហាញវត្តមានដើម្បីសម្តែងក្តីរីករាយអោយអនាគតគូស្វាមីភរិយាមហាសេដ្ឋីមួយគូនេះ។ លោក Notevises និងកញ្ញា Patriciagood រៀបចំចំណីអាហារ ភេសជ្ជ: ឆាកប្រគុំតន្ត្រីទទួលស្វាគមន៍ភ្ញៀវកិ្តយសយ៉ាងកក់ក្តៅ គ្រប់យ៉ាងអស្ចារ្យប្រៀបដូចជាកម្មវិធីជប់លៀងក្នុងថ្ងៃអាពារហ៍ពិពារហ៍អីចឹង។
ឃើញហើយទស្សនិកជននាំគ្នាចូលមកសសើរអំពីសម្រស់ ស្ងប់ស្ងែងការរៀបចំចាត់ចែងកម្មវិធី និងនាំគ្នាគិតថាកម្មវិធីកាលពីយប់មិញជាកម្មវិធីជប់លៀងអបអរសាទថ្ងៃអារពារហដ៍ពិពារហ៍ ព្រោះនៅថ្ងៃមែនទែនតារាស្រីអាចនឹងធ្វើបែបឯកជនជាមួយសមាជិកគ្រួសារតែប៉ុននោះ។

អត្ថបទដោយ សា