តារាស្រីសាធារណ:!! កញ្ញា Davikah មិនប្រកាន់ខ្លួនធ្វើដំណើរទៅចូលរួមឆាកចម្រៀងតាមផ្លូវជាមួយសិក្សានុសិស្ស!

បានធ្វើអោយ​ប្រិយមិត្តបានកោតសសើរនិងសប្បាយរីករាយទៀតហើយសម្រាប់កញ្ញា Davikah ដែលថ្មីៗនេះនាងបានចូលខ្លួនទៅសុំក្មេងៗច្រៀងជាមួយដោយមិនរើសអើងឬគិតតម្លៃខ្លួនអ្វីនាង។ តារាស្រីទៅចូលរួមច្រើន រាក់ទាក់ហ្វែនខ្លាប់និងប្រជាជនដែលនិយមគាំទ្រសិល្ប:ចម្រៀងតាមផ្លូវយ៉ាងសប្បាយរីករាយ។
កញ្ញា Davikah បានច្រៀងចម្រៀងថ្មីរបស់ខ្លួនបទ “ชอบป่ะเนี่ย” អោយយុវវ័យនិងប្រជាជននៅតំបន់នោះបានស្តាប់កំសាន្ត លើសពីនោះទៅទៀតនាងអនុញ្ញាអោយសិក្សានុសិស្សឡើងឆាកជូនកាដូ អោប និងថតរូបជាមួយខ្លួនដោយសេរី និងដោយទឹកមុខញញឺមញញឺម។
បន្ទាប់ពីកម្មវិធីចប់តារាស្រីបាននាំយករូបភាពបរិយាកាសទាំងអស់មកផុសចូលក្នុងអ៊ិនស្តាក្រាមរបស់ខ្លួនព្រមជាមួយ Caption សសេរថា “ដាវិសប្បាយចិត្តខ្លាំងណាស់ដែលបានជួបគ្រប់គ្នាថ្ងៃនេះ អរគុណសម្រាប់កំលាំងចិត្តរបស់អ្នកទាំងអស់គ្នា។ សូមផ្ញើរបទចម្រៀងដំបូងក្នុងឆាកជីវិតផងណា #ชอบป่ะเนี่ย ❤️🌻”។

អត្ថបទដោយ សា