Super Star “Abigail” ណែនាំម៉ូតថ្មី!! កូនស្រីពៅរបស់ម៉ែ chomismaterialgirl បង្ហាញម៉ូតសម្លៀកបំពាក់សម្រាប់រដូវធ្លាក់ខ្យល់!

កំពុងក្លាយជាតារាគម្រូដែលមានអ្នកចាំតាមដាននិងចម្លងម៉ូតតាមច្រើនបំផុតនាពេលបច្ចុប្បន្ននេះសម្រាប់អូន Abigail កូនស្រីរបស់កំពូលតារាស្រី chomismaterialgirl និងប៉ាប៉ា Nottvisrut ដែលតែងតែចេញមុខបង្ហាញបែបបទការតែងខ្លួនថ្មីៗអោយគ្រប់គ្នាបានចុច​ like ជាបន្តបន្ទាប់មួយថ្ងៃទៅមួយថ្ងៃ។
ចុងក្រោយ “អូនហ្កេល” សុំណែនាំម៉ូតសម្លៀកបំពាក់ថ្មីដែលសាកសមជាមួយរដូចធ្លាក់ខ្យល់ដូចឥឡូវនេះ ទៅកាន់ហ្វែនខ្លាប់ដែលកំពុងសំឡឹងរកមើលស្តាយល៍ស្អាតៗអោយកូនៗរបស់ខ្លួន។ ថ្ងៃនេះបេប៊ី Super Star របស់យើងចេញមុខក្នុងអ៊ិនស្តាក្រាមរបស់កញ្ញា​ ploychava ជាមួយអាវដៃវែងមានមួកពណ៌ផ្កាឈូកនិងស្នាមញញឺមយ៉ាងផ្អែម ដែលមើលទៅគួរអោយស្រលាញ់និងមានផាសុខភាពខ្លាំង។
ជារួមអូន Abigail ទាក់ទាញចំណាប់អារម្មណ៍របស់បណ្តាលម៉ាក់ម៉ាក់បានយ៉ាងជោគជ័យ ព្រោះមានទស្សនិកជនរាប់សែននាក់នាំគ្នាចាំមើល ចាំចម្លងម៉ូត និងទិញស្តាយល៍តាមគ្រប់ពេលវេលា។

អត្ថបទដោយ សា