មិនបាច់និយាយច្រើន! ក្តីសុខបង្ហាញយ៉ាងច្បាស់នៅលើកមុខរបស់អនាគតកូនក្រមុំកូនកំលោះ!!

ទើបតែកន្លងផុសទៅថ្មីៗនេះទេសម្រាប់កម្មវិធីជប់លៀងលាភាពនៅលីវរបស់តារាស្រី patriciagood និងលោក notevises ដែលត្រៀមបណ្តើរគ្នាចូលរោងជ័យក្នុងខែធ្នូរខាងមុខនេះ។ កាលពីយប់ម្សិលមិញនេះអ្នកទាំងពីរទទួលបានក្តីស្រលាញ់ និងពាក្យអបអរសាទយ៉ាងច្រើនសន្ធឹកសន្ធាប់ពីភ្ញៀវកិត្តយសដែលបានអញ្ជើញមកចូលរួមកម្មវិធី។
ចុងក្រោយថ្មីៗនេះកញ្ញា patriciagood ចាប់ផ្តើមផុសរូបបង្ហាញបរិយាកាសរីករាយចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយសារសសេរថា “អរគុណក្រុមគ្រួសារនិងមិត្តភក្តិទាំងអស់សម្រាប់យប់ដ៏សែនពិសេសនេះ 🤍💫 stay tuned for a flood of posts😂 #patnote #bachelorparty #bachelorette”។
ចំណែកលោក notevises វិញបានផុសរូបហើយសសេរថា “Thank you family and friends ❤️💯 អរគុណមិត្តភក្តិនិងភ្ញៀវកិត្តយសទាំងអស់យ៉ាងអស់ពីចិត្ត #patnote #bachelor #bachelorette”។ ដោយនៅក្នុងរូបនោះទាំងពីរនាក់ស្វាមីភរិយាមានទឹកមុខដែលពោរពេញដោយស្នាមញញឹមនិងក្តីសុខបំផុត​ ធ្វើអោយអ្នកដែលបានឃើញហើយញញឺមតាមពួកគេដោយមិនដឹងខ្លួន។

អត្ថបទដោយ សា