ប្រពៃណាស់! អតីតតារាស្រីថៃ Kawinna សម្រេចចិត្តបួសជាដូនជីដើម្បីសងគុណឪពុកម្ដាយ!(មានរូបភាព)

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ អតីតតារាសម្ដែងថៃស្រី Kawinna បានសម្រេចចិត្តកោរសក់បួសជាដូនជី ស្លៀក.ស ពាក់.ស ដើរទៅរកផ្លូវធម៍វិញ។

ក្នុងនោះផងដែរ មូលហេតុដែលធ្វើឲ្យតារាស្រីរូបនេះសម្រេចចិត្តបួសជាដូនជី គឺដើម្បីសងគុណឪពុកម្ដាយ និងចង់សិក្សាស្វែងយល់ផ្លូវព្រះធម៌ផងដែរ ដែលទង្វើនេះពិតជាធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនកោតសរសើរមិនដាច់ពីមាត់តែម្ដង។

គួរបញ្ជាក់ផងដែរថា អតីតតារាស្រីវ័យ ៤៨ឆ្នាំរូបនេះ បានសម្រេចចិត្តបួសក្នុងសំណាក់ព្រះពុទ្ធសាសនា រយៈពេល៣ខែ តែបើមាននិស្ស័យនាងនឹកបួសរយៈពេលយូរ ដើម្បីមើលថែអ្នកដែលមានចិត្តបួសជាដូនជីដូចជានាង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី