កុំវាយតម្លៃមនុស្សតែសំបងក្រៅ! Min Peachya ជាតារាស្រីស្អាតអារម្មណ៍ល្អថតវីដេអូខ្លីៗផ្ញើរហ្វេនសើចពេញបណ្ដាញសង្គម…..! មានវីដេអូ
តែងតែមានប្រធានបទប្លែកៗនិងធ្វើអោយហ្វេនៗបានសើចសប្បាយរីករាយជាមួយនាងជាប់រហូត សម្រាប់តារាស្រីលំដាប់តួឯកយ៉ាង Min Peachya ដែលត្រូវបានគេដាក់រហ័សនាមថាជាកំពូលនារី TikTok រួចរាលជាផ្លូវការទៅហើយ
ហើយនៅពេលថ្មីៗនេះ Min បានចេញមកថតវីដេអូធ្វើត្រាប់សម្លេងតាមរឿងភាគដែលកំពុងតែល្បីខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ជាមួយនិងប៉ារូលនិយាយថា “ការងារមិនធំដុំមែនណាវិ” ដោយសាម៉ីខ្លួនមិនត្រឹមតែធ្វើត្រាប់តាមបានយ៉ាងល្អប៉ុណ្នោះទេ តែនាងលែងមួយអស់ដៃតែម្ដងរឿងសម្លៀកបំពាក់ការតុបតែងមុន គ្រប់គ្រឿង រួមជាមួយនិងអ្នកជួយនៅជុំវិញជាច្រើននាក់ទៀត អមជាមួយឃ្លាប្រយោគថា “ជឿទៅថាការងារតូចទេ #ការងារមិនធំដុំមែនណាវិ”
រឿងនេះធ្វើអោយហ្វេនៗដែលបានឃើញសុទ្ធតែប្រញាប់ចូលមកអោយបេះដូងដល់នាងភ្លាមៗ ហើយនៅប្រាប់ទៀតថា វីដេអូនីមួយៗរបស់ Min ពិតជាលេងអស់ពីចិត្តពិតៗ អាចនិយាយបានថាមិនដែលធ្វើអោយខកចិត្តពិតមែន 100ពិន្ទុ
អត្ថបទដោយ : នីត្តា






















