ហ្វែនខ្លាប់អៀនតាម! Kem-Mook ឡើងឆាកច្រៀងចម្រៀងឆ្លងឆ្លើយគ្នាយ៉ាងផ្អែមល្ហែម (មានវីដេអូ)!

ជាគូជីនតួឯកប្រចាំទូរទស្សន៍បុស្តិ៍លេខ៧ដែលមានចំនួនហ្វែនខ្លាប់ចាំគាំទ្រច្រើន ហើយតាមជ្រុមជ្រែងក្នុងរយ:ពេលវែងជាងគេសម្រាប់គូរបស់លោក hussaweee និងកញ្ញា narinnarinrak ដែលថ្វីត្បិតមិនទាន់ប្រកាសថាស្រលាញ់គ្នាតែពួកគេតែងទៅណាមកណាជាមួយគ្នាជានិច្ច។
ចុងក្រោយទាំងពីរនាងទៅបង្ហាញខ្លួននៅក្នុងកម្មវិធីតែមួយ ថែមច្រៀងចម្រៀងសុំស្នេហ៍រួមគ្នាជាមួយទឹកមុខនឹងកាយវិកាដែលធ្វើអោយទស្សនិកជនអៀនរឺងខ្លួនតាមដោយមិនអាចហាមខ្លួន​​ឯងបាន។ បន្ទាប់ពីកម្មវិធីចប់លោក hussaweee នាំយករូបគូមកផុសព្រមជាមួយសារនាំហ្វែនខ្លាប់និយាយអំពីកញ្ញា narinnarinrak ចំណែកតារាស្រីវិញផុសថាកម្មវិធីនោះសប្បាយខ្លាំងនាងរីករាយយើងសើចស្ទើរគាំង។
ភាពគួរអោយស្រលាញ់របស់គូ Kem-Mook នៅក្នុងកម្មវិធី Event នោះធ្វើអោយហ្វែនខ្លាប់គូជីនរបស់ពួកគេរីករាយហើយមានសង្ឃឹមកាន់តែខ្លាំងជាងមុន ព្រោះគិតថាពេលនេះតារាប្រុសស្រីមួយគូនេះមានអ្វីលើសពីមិត្តភាព ឬអាចថាកំពុងចាប់ផ្តើមបើកចិត្តអោយគ្នាទៅវិញទៅច្រើនជាងមុនហើយក៏ថាបាន។


អត្ថបទដោយ សា