ជាការពិតណាស់បន្ទាប់ពីបានសម្ដែងរឿងភាគជាមួយគ្នាគឺមានគូសម្ដែងជាច្រើនដែលអ្នកគាំទ្រចង់ឲ្យពួកគេស្រលាញ់គ្នាពិតមែន។ គូសម្ដែងខ្លះក៏បានក្លាយជាគូស្នេហ៍ពិត ប៉ុន្ដែយ៉ាងណាមិញក៏មានគូខ្លះបានត្រឹមជាមិត្តភក្ដិ និងដៃគូសម្ដែងដ៏ល្អប៉ុណ្ណោះ។
តោះក្រឡេកមើលគូសម្ដែងណាខ្លះដែលទស្សនិកជនចង់ឲ្យពួកគេស្រលាញ់គ្នាមែនទែន៖
1. James Jirayu និង Taew Natapohn
បន្ទាប់ពីសម្ដែងរឿង “Game Saneaha” ជាមួយគ្នាមក តារាប្រុស-ស្រីទាំងពីរនេះត្រូវបានអ្នកគាំទ្រស្រឡាញ់ពេញចិត្តហើយចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិត ប៉ុន្ដែមិនអាចព្រោះថាអ្នកទាំងពីរសុទ្ធសឹងតែមានសំណព្វចិត្តរៀងខ្លួនទៅហើយ។
2. Jame Jirayu និង Bella Ranee
ចំណែកគូមួយនេះវិញត្រូវបានអ្នកគាំទ្រស្រលាញ់ និងចូលចិត្តចាប់តាំងពីឆ្នាំ ២០១៣ មកម៉្លេះ ពោលគឺចាប់តាំងពីអ្នកទាំងពីរបានសម្ដែងរឿង Suparburoot Jutathep: Khun Chai Puttipat ។ គូមួយនេះក៏មិនអាចលើសពីដៃគូសម្ដែងដ៏ល្អព្រោះថា Bella កំពុងតែមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងប្រុស Weir ស្របពេលដែល James Jirayu កំពុងមានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រីធម្មតាម្នាក់។
3. Bank Thiti និង Pearwah Nichapat
តារាសម្ដែងប្រុស-ស្រី ដែលមានវ័យក្មេងមួយគូនេះវិញក៏ត្រូវបានអ្នកគាំទ្រជាច្រើនពេញចិត្តបន្ទាប់ពីសម្ដែងរឿង “Hormones the series” មួយគូនេះក៏មិនខុសពីគូខាងលើដែរ ពួកគេទាំងពីរសុទ្ធតែមានសំណព្វចិត្តរៀងខ្លួនទៅហើយ។
4. Tor Thanapob និង Fern Nop
គូសម្ដែងមួយនេះត្រូវបានអ្នកគាំទ្រស្រលាញ់យ៉ាងខ្លាំងបន្ទាប់ពីបានសម្ដែងរឿងរួមគ្នាដែលមានចំណងជើងថា “បេះដូងសិលា” ប៉ុន្ដែ Tor បានមានគូស្នេហ៍រួចទៅហើយ មិនតែប៉ុណ្ណោះពួកគេទាំងពីរបានទាក់ទងគ្នារហូតដល់ទៅ ១០ ឆ្នាំហើយ។
ប្រភព៖ Thaiupdate
អត្ថបទដោយ៖ ស្រីពេជ្រ