បើកបង្ហាញរឿងដែលលោក lekteeradetch មិនអាចធ្វើតាមចិត្តកញ្ញា bow_maylada បាន!

ជាប់ឈ្មោះជាលលកញីឈ្មោលប្រចាំវិស័យសិល្ប:ថៃនាពេលបច្ចុប្បន្នសម្រាប់គូស្នេហ៍ល្អូកល្អឺនបាត់មុខគ្នាមិនបានរបស់ lekteeradetch – bow_maylada ដែលមិនថាបណ្តើរគ្នាទៅណាអ្នកទាំងពីររមែងបង្ហាញភាពងប់ងល់ រ៉ូម៉ែនទិកអោយបណ្តាមិត្តភក្តិបានច្រណែនជានិច្ច។
ថ្មីៗនេះហ្វែនខ្លាប់ទើបបានដឹងថាខណ:ពេលកំពុងរីករាយស្រស់ស្រាយពួកគេ ក៏ជាគូស្នេហ៍ដែលមានទំនាស់មិនចុះសម្រុង និងមិនពេញចិត្តគ្នាទៅវិញទៅមកផងដែលសម្រាប់ពេលខ្លះ។ លោក lekteeradetch បានប្រកាសនៅក្នុងកម្មវិធី Youtube ឈ្មោះ “ถ้าโลกนี้ไม่มี GPS EP.33” ថាគាត់អាចតាមចិត្តមិត្តស្រីបានគ្រប់រឿង នាំនាងទៅនេះទៅនោះបានគ្រប់យ៉ាងតែដាច់ខាតគាត់មិនអនុញ្ញាតអោយកញ្ញា bow_maylada ឡើយទោះបីពេលខ្លះនាងមិនសប្បាយចិត្តក៏ដោយ។
តារាប្រុសបានបន្តថាតារាស្រីមិនដែលបើករថយន្តខ្លួនច្រើនឆ្នាំមកហើយ នាងមិនស្ទាត់ដៃសោះឡើយ បើអោយនាងបើកបរវាប្រៀបដូចយកជីវិតរបស់ខ្លួនទៅប្រថុយ។ និយាយរួមមកមិនថាផ្លូវឆ្ងាយ ឬផ្លូវជិតបង្កើយយ៉ាងណាលោក lekteeradetch គឺជាអ្នកបើកបរហើយកញ្ញា bow_maylada ជាអ្នកដំណើរដែលអង្គុយសប្បាយប្រៀបដូចជាម្ចាស់ក្សត្រីជានិច្ច។

អត្ថបទដោយ សា