តួឯកស្រីនាង Patricia អនាគតស្វាមីនាំមករើសឈុតកូនក្រមុំស្អាតៗ មួយណាសមជាងគេ?

មួយឈុតណាក៏ស្រស់ស្អាតសាកសមដែរ! តួឯកស្រីនាង Patricia Good អនាគតស្វាមីនាំមករើសឈុតកូនក្រមុំរ៉ូបស លច្រើនឈុតស្រស់ស្អាតគ្រប់ឈុតព្រោះតែកូនក្រមុំស្រស់ស្អាត។

ដោយតួឯកស្រីវ័យ២៥ឆ្នាំនាង Patricia ត្រៀមនឹងលាភាពនៅលីវចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះហើយ ក្រោយពីរូបនាងត្រូវបានគូស្នេហ៍លុតជង្គង់បំពាក់ចិញ្ចៀនសុំរៀបការយ៉ាងរ៉ូមែនទិកហើយរូបនាងក៏ឆ្លើយយល់ព្រមរួចមក។ គូស្នេហ៍របស់ Patricia ក៏គឺអ្នកជំនួញដែលមានកេរ្ដិ៍ឈ្មោះនិងជោគជ័យម្នាក់ក្នុងប្រទេសថៃលោក Note Visesទាំងគូមើលចិត្តគ្នាមួយរយះហើយពេលនេះក៏សម្រេចចិត្តរៀបការសាងជីវិតគ្រួសាររួមគ្នានិងមានគម្រោងយកកូនក្រោយរៀបការរួចផងដែរ។ វេលាថ្ងៃមង្គលការរបស់អ្នកទាំងពីរគឺបាននៅខែធ្នូរចុងឆ្នាំ២០២២នេះ ពេលនេះគ្រប់យ៉ាងកំពុងស្ថិតនៅការត្រៀម ហើយឈុតកូនក្រមុំក៏កំពុងតែរើសមើលម៉ូតយ៉ាងល្អដើម្បីថ្ងៃមង្គលផងដែរ ស្អាតគ្រប់ឈុតបែបនេះមិនដឹងថ្ងៃពិត តួឯកស្រី Patricia រើសយកឈុតមួយណានោះទេ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ