លោក mootono29 ជួបដ្រាម៉ាឥតឈប់ឈរ!! តារាប្រុសប្រាប់ពីមូលហេតុដែលមិនប្រគល់ប្រាក់សុទ្ធអោយទៅខាងមន្ទីពេទ្យ!

ថ្វីត្បិតពេលនេះបញ្ចប់បេសកកម្មដោយភាពជោគជ័យ មានសុវត្ថិភាព ហើយរកចំណូលដើម្បីជួយខាងមន្ទីពេទ្របានជាច្រើនលាន លោក mootono29 នៅតែជួបពាក្យរិះគន់ពីសង្គមមួយផ្នែកដែលមិនទុកចិត្តមិនជឿជាក់គាត់ដដែល។ ថ្មីៗនេះតារាប្រុសត្រូវគេសង្ស័យថាគាត់មិនសុចរិតចង់កិបកេងប្រាក់ដែលរកបានទុកសម្រាប់ខ្លួនឯង ព្រោះមិនព្រមប្រគល់ប្រាក់ទាំងអស់នោះទៅកាន់មន្ទីពេទ្រ។
ចុងក្រោយលោក mootono29 បានចេញមុខមកឆ្លើយសំនួររបស់ខាង “ช่องวันบันเทิง” ថាមូលហេតុដែលគាត់មិនប្រគល់ជាប្រាក់ព្រោះគាត់ចង់អោយជំនួយនោះជាជំនួយពិតប្រាកដ ផ្តល់ផលប្រយោជន៍អោយប្រជាជន ហើយបានសម្រួលដល់ក្រុមគ្រូពេទ្រមែនទែន។ មន្ទីពេទ្យទាំងពីរនឹងបង្កើតតារាប្រាប់ថាពួកគេត្រូវការឧបករណ៍ សំភារ:អ្វីខ្លះ ហើយទាំងអស់គ្នានឹងយកប្រាក់នោះទៅទិញអោយតាមថវិកាដែលមានទាល់តែអស់ស្មើរៗគ្នា។
ចំពោះសំនួរថាតារាប្រុសកាន់លុយខ្លួនឯងមែនទេ? ចុះប្រជាជនប្រកដចិត្តម្តេចបានទៅថាតារាប្រុសនឹងមិនកេងលុយ? លោក​ mootono29 ឆ្លើយថាក្រុមការងារ “One man and the river” មិនបានកាន់លុយទេ ចំណូលទាំងអស់ពួកយើងប្រគល់អោយអង្គការ “เทใจ” ជាអ្នកចាត់ចែង​ ហើយគ្រប់ចំណាយទាំងអស់ត្រូវមានវិក័យប័ត្រ ត្រូវមានឯកសារយោង និងសាក្សីត្រឹមត្រូវទាំងអស់។

អត្ថបទដោយ សា