អត់ដឹងមើលមួយណាទុកមួយណាទេ!! តោះទស្សនារូបភាពថ្មីៗស្អាតៗរបស់ក្រុមតារាស្រីថៃនៅខេត្តសៀមរាប!

មិត្តអ្នកអានប្រហែលជាបានដឹងរួចហើយថាថ្មីៗទីក្រុងសៀមរាបពុះកញ្ជ្រោលយ៉ាងសន្ធោសន្ធៅព្រោះមានតារាស្រីថៃល្បីល្បាញដល់ទៅ១១នាក់បានធ្វើដំណើរកំសាន្តនៅទីនោះព្រមគ្នាក្នុងថ្ងៃ និងពេលវេលាតែមួយ។ កាលពីម្សិលមិញហ្វែនខ្លាប់បានឃើញរូបភាពមិនសូវច្បាស់ខ្លះៗតែថ្ងៃនេះអែដមីនសុំយករូបភាពថ្មីៗមកចែកចាយជាបន្ត ព្រោះគ្រប់គ្នាគឺស្អាតបែកភ្នែកតែម្តង!
ក្នុងអ៊ិនស្តាក្រាមរបស់ទស្សនិកជនដែលចូលចិត្តតាមដានវិស័យហ្វាសសិនពេលនេះពោពេញទៅដោយរូបភាពនៅតាមប្រាសាទរបស់ក្រុមតារាស្រី Super Model ល្បីល្បាញដែលបានមកលេងព្រះរាជាណាចក្រកម្ពុជាយើង។ ក្រុមតារាស្រីចាប់ប្លង់ស្អាតៗជាច្រើនដើម្បីផុស អ្នកខ្លះមានដល់ថ្នាក់ជួយណែនាំវប្បធម៌ចូលវត្តអារាមតាមបែបបទរបស់ខ្មែរទៀតផង។
ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ ប្រាសាទតាព្រហ្ម និងខេត្តសៀមរាបល្បីល្បាញទូទាំងប្រទេសថៃហើយពេលនេះ។ ហ្វែនខ្លាប់នៅកម្ពុជាយ៉ាងច្រើនកុះកររំភើប ហើយនាំគ្នាចូលខមមិនអរគុណតារាស្រីទាំង ១១ នាក់ដែលបានជ្រើសរើសមកលេងប្រទេសកម្ពុជា សង្ឃឹមថាទាំងអស់គ្នានឹងត្រឡប់មកកំសាន្តតំបន់ផ្សេងៗម្តងទៀត។

អត្ថបទដោយ សា