Alek-Bow ធ្វើអោយទឹកសមុទ្រមានរសជាតិផ្អែម!! មិនបង្ហោះរូបគូតែរូបភាពប្រាប់យ៉ាងច្បាស់ថាទៅសមុទ្រជាមួយគ្នាតែពីរនាក់!

បន្តនាំយកភាពផ្អែមល្ហែមមកបង្អួតហ្វែនខ្លាប់ទៀតហើយសម្រាប់គូស្នេហ៍របស់តារាសម្តែងប្រុស lekteeradetch និងកញ្ញា bow_maylada ដែលថ្មីៗនេះទើបមាន Dinner ផ្អែមល្ហែមជាមួយគ្នា។ ចុងក្រោយថ្ងៃនេះតារាស្រីផុសរូបចូលក្នុងអ៊ិនស្តាក្រាមធ្វើអោយអ្នកគាំទ្រចាប់បានថានាងបានទៅដើរលេងសមុទ្រជាមួយមិត្តប្រុសតែពីរនាក់ក្នុងកំឡុងថ្ងៃចុងសប្តាហ៍។
តារាប្រុសស្រីមិនបានផុសរូបគូអោយគ្រប់គ្នាដឹងបែបច្បាស់ៗទេ ដំបូងឡើយនៅពេលលោក lekteeradetch ផុសរូបនៅមាត់សមុទ្រកាលពីប៉ុន្មានថ្ងៃមុន ពុំទាន់មាននរណាចាប់អារម្មណ៍នោះទេដោយគិតថាគាត់ប្រហែលជាប់ការងារនៅទីនោះ  តែថ្ងៃនេះច្បាស់ហើយព្រោះកញ្ញា bow_maylada ទើបតែផុសរូបនៅកន្លែងដូចគ្នា ដោយក្នុងរូបរបស់នាងនោះមានជាប់ស្រមោលកាមេរ៉ាមែនផ្ទាល់ខ្លួនទៀតផង។
អ្នកប្រើប្រាស់អ៊ិនធឺណែតជាច្រើននាក់ចូលមកខមមិនថា “តារាម៉ូឌែលស្អាតខ្លាំង ចំណែកជាងថតវិញគឺសង្ហាររកលេខដាក់គ្មាន!”, “កាមេរ៉ាមែនទ្រាំបានទេ ពេលអ្នកថតស្អាតបែបនេះ?” ល និង ល។ សរុបមកលោក lekteeradetch និងកញ្ញា bow_maylada ទើបតែបានទៅបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកយ៉ាងរ៉ូមែនទិកតែពីរនាក់នៅតាមខេត្ត។

អត្ថបទដោយ សា