ជិតដល់ថ្ងៃឡើងជ្រុញហើយ!! Push_dj ផុសសារបង្ហាញអារម្មណ៍រំភើបត្រៀមធ្វើជាប៉ាប៉ារបសគេ!

មួយប៉ព្រិចភ្នែកសោះកូនប្រុសដំបូងបំផុតរបស់តារាស្រី​ warattaya និងស្វាមីលោក Push_dj ជិតដល់ថ្ងៃចេញមកមើលពន្លឺព្រះអាទិត្យរួមជាមួយម៉ាក់ប៉ាបាត់ទៅហើយ។ ចុងក្រោយថ្ងៃនេះប៉ាប៉ាហាក់បីដូចជារំភើបខុសធម្មតាផុសសារជម្រាបដំណឹងអោយហ្វែនខ្លាប់ដឹងដោយចិត្តសប្បាយរីករាយ។
ក្នុងថ្ងៃចុងសប្តាហ៍នេះលោក Push_dj បាននាំភរិយានិងកូនក្នុងផ្ទៃទៅស្រូបខ្យល់បរិសុទ្ធនៅផ្ទះចំការរបស់អ្នកមានគុណ ហើយបាននាំភរិយាថតរូបបង្ហាញក្បាលពោះព្រមជាមួយសារសសេរថា “ជិតដល់ថ្ងៃមែនទែនហើយម៉ែចា…😍 @warattaya”។
នាំអោយបណ្តាលមិត្តភក្តិ និងអ្នកគាំទ្រនាំគ្នាចូលខមមិនប្រាប់ថាចាំមើលមុខក្មួយ អ្នកខ្លះជូនពរអោយម្តាយនិងទារកសម្រាកបានដោយជោគជ័យហើយមានសុខភាពល្អ មួយចំនួនទៀតសសេរប្រាប់ថាបុកពោះក្តុកក្តួលរំភើបដែលថ្ងៃនោះជិតឈានចូលមកដល់។

អត្ថបទដោយ សា