រឿងនេះមិនធម្មតា!! លោក Godfather1632 រួមសម្តែងរឿងជាមួយគូ យ៉ាយ៉ា-ណាដេត!

ថ្ងៃដែលទស្សនិកជនអ្នកតាមដានរឿងភាគរបស់ស្ថានីយ៍ទូរទស្សន៍បុស្តិ៍៣បានទន្ទឹមរងចាំអស់ជាច្រើនឆ្នាំបានមកដល់ហើយ ថ្ងៃនេះរឿងភាគខ្នាតយក្ស “ลายกินรี” ចាប់ផ្តើមចាក់ផ្សាយវគ្គដំបូងតាមកញ្ចក់ទូរទស្សន៍ហើយ។
ថ្ងៃនេះមានតារាប្រុសស្រីច្រើនណាស់ដែលនាំគ្នាផុសអញ្ជើញអ្នកទស្សនាអោយចូលរួមកំសាន្តសាច់រឿងដែលគ្រប់គ្នាធានាថាអស្ចារ្យ ល្អមើល ហើយជក់ចិត្តជាទីបំផុត។ ហើយដែលមិនគួរអោយតួឯកប្រុសល្បីប្រចាំបុស្តិ៍លេខ៣១លោក godfather1632 ក៏បានផុសប្រកាសថាខ្លួនក៏បានចូលរួមសម្តែងរឿងដ៏អស្ចារ្យនេះដែល។
លោក godfather1632 ផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា “ลายกินรี ខ្ញុំសម្តែងជាតួអង្គ ច័ន្ទ 📌ចាក់ផ្សាយថ្ងៃនេះជាថ្ងៃកំបូង វេលាម៉ោង 20.30 យប់តទៅ #thekinnareeconspiracy #actartgen #តាមទូរទស្សន៍ចុចលេខ33 #មើលតាមទូរស័ព្ទចុច3plus”។

អត្ថបទដោយ សា