ចាប់ផ្ដើមចាក់ផ្សាយហើយ រឿងភាគថ្មីរបស់គូស្នេហ៍តារាគូរបស់តួឯកប្រុសលោក Nadech Kugimiya និងតួឯកស្រីនាង Yaya Urassaya ម្ដងនេះមកជារឿងភាគបែបបុរាណ មានការតុបតែងខ្លួនស្លៀកពាក់បែបបុរាណស្រស់ស្អាតទាំងគូ។
ដោយរឿងភាគថ្មីរបស់អ្នកទាំងពីរមួយនេះមានចំណងជើងថា ลายกินรี Lai Kinnaree រឿងភាគបែបបុរាណដែលបង្ហាញពីវិធីការព្យាបាលរបស់ពេទ្យកាលពីបុរាណ និងបង្កប់ការស៊ើបអង្កេតរឿងក្ដី។ ហើយនេះមិនមែនជាលើកទីមួយនោះឡើយដែលលោក Nadech និង Yaya សម្ដែងរឿងរួមគ្នា ថែមគូនេះមិនត្រឹមតែជាគូនឹងគ្នាក្នុងរឿងនោះទេ តែនៅខាងក្រៅជីវិតពិតវិញក៏ជាគូស្នេហ៍នឹងគ្នាពិតផងដែរ។ តោះមកមើលឈុតខ្លីនៃភាគមួយរបស់រឿង Lai Kinnaree ទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ