ប្អូនអ្នកជិតរៀបការតែបង Chompoo-Knot ដូចជាសប្បាយហ៊ឺហារជាងសាម៉ីខ្លួនទៀតជាពិសេសពេលទៅចូលរួមពិធីជបលៀងលាងភាពនៅលីវរូបគូរខ្លាំងជាម្ចាស់កម្មវិធីទៅទៀត! មានរូបភាព
ឆ្លៀតឱកាសល្អនេះសុំផ្អែមល្ហែមរ៉ូមែនទិកជាមួយគេឯងបន្ទិច សម្រាប់គូរស្វាមីភរិយាតារាល្បីឈ្មោះលំដាប់អ្នកម៉ាក់កូនបីកំពូលហ្វេសិន Chompoo-Araya ហើយនិងស្វាមីកំពូលអ្នកជំនួញរូបសង្ហា Knot-Wisarut ដែលក្នុងពេលថ្មីៗនេះទាំងគូរបានធ្វើដំណើរទៅចូលរួមពិធីជប់លៀងលាភាពនៅលីវរបស់គូរអនាគតកូនកំលោះកូនក្រមុំ Note Magic និង Patricia Good ដោយត្រូវបានរៀបចំឡើងយ៉ាងធំដុំនិងកក់ក្ដៅគួអោយស្រលាញ់ណាស់
ហើយច្បាស់ណាស់ថាបរិយាកាស និងភាពរ៉ូមែនទិក រួមជាមួយនិងកិច្ចការផ្សេងៗក្នុងកម្មវិធីមានគ្រប់គ្រឿងល្អឥតខ្ចោះ ដូច្នេះហើយទើបខាងអ្នកម៉ាក់រូបស្រស់ Chompoo និងស្វាមីរូបសង្ហា Knot សុំឆ្លៀតយកឱកាសល្អនេះមកបង្អួតសកម្មភាពគូរស្នេហ៍បន្ទិចបន្ទួច តាមភាសាសា្វមីភរិយា ដោយមានការថតរូបគូរ បញ្ចេញក្បាច់ធ្វើស្ទាយថតរូបផ្សេងៗ មានទាំងថើប ទាំងអោប ទាំងកៀកកើយ ថើបមាត់ផងអីផង គ្រប់រូបម៉ូតគ្រប់ម៉ាកតែម្ដងអាចនិយាយបានថាចង់ខ្លាំងជាងម្ចាស់សាម៉ីខ្លួនអ្នកជិតរៀបការទៅទៀត
ខណៈពេលដែលហ្វេនៗអ្នកគាំទ្ររួមជាមួយនិងមិត្តភ័ក្ដទាំងឡាយចូលមកខមិនចូលរួមអបអរសាទរហើយក៏បង្អាប់ Chompoo-Knot ជាច្រើនទៀតផង សូម្បីតែម្ចាស់កម្មវិធីក៏មានចូលរួមបង្អាប់ដោយប្រយោគនេះដែរថា “Awwwww thank you for coming naka p chom”
អត្ថបទដោយ : នីត្តា





















