លោក Mootono29 ប្រកាសកណ្តាល IG ថាសុំលាទៅបួសបន្ទាប់ពីហែលទឹកឆ្លងទន្លេមេគង្គបានសម្រេច!

បានបញ្ចប់ទៅភាពជោគជ័យ និងមានសុវត្ថិភាពបំផុតសម្រាប់គម្រោង “One Man and The River” ដឹងនាំដោយតារាសម្តែងប្រុស mootono29 ដែលរៀបចំឡើងដើម្បីរកចំណូលជួយដល់មន្ទីពេទ្រនិងប្រជាជនដែលលំបាកនៅតំបន់ទន្លេមេគង្គ។
កាលពីព្រឹកមិញនេះតារាប្រុសបានផុសរៀបរាប់ពាក្យក្នុងចិត្តនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនយ៉ាងវែងអណ្លាយ អំពីចិត្តដែលគាត់មានដល់អ្នកគាំទ្រ និងជួយជ្រុំជ្រែកគម្រោងរបស់គាត់ទាំងអស់ដោយបាននិយាយថា “(អែនមីនសុំកាត់ខ្លីៗ) ខ្ញុំមិនដឹងទៅរកពាក្យពីណាមកអរគុណ និងតបស្នងសងគុណទាំងអស់គ្នាដែលគាំទ្រ សាមគ្គី ផ្តល់ក្តីស្រលាញ់និងជួយជ្រុំជ្រែងគ្នាដើម្បីអោយការហែលឆ្លងកាត់ទន្លេងមេគ្គលើកនេះបានសម្រេចនោះឡើយ… ។
…”ខ្ញុំសុំបួសសងគុណអ្នកទាំងអស់គ្នា ក៏ដូចជារំលឹកគុណដល់វត្ថុសាកសិទ្ធ​ និងនាគរាជគ្រប់អង្គទាំងអស់។ ខ្ញុំ បានពិភាគ្សាជាមួយសម្តេចព្រះគ្រូរួរាល់ហើយថានឹងបួសនៅ វត្តព្រះធាតុភ្នំវ៉នមហាវិហាន តាមជំនឿ តាមតួនាទី តាមប្រពៃណីរបស់មនុស្សប្រុសជនជាតិថៃ ប៉ុន្តែសុំធ្វើនៅដើមឆ្នាំក្រោយព្រោះឆ្នាំនេះត្រូវធ្វើការងារថតរឿង ចេញ​ Concert តាមកិច្ចសន្យាដែលមានអោយចប់អស់សិន”។

អត្ថបទដោយ ​សា