តួឯកស្រី Unfollow តារាសម្តែងប្រុស kong_sarawit!! អ្នកប្រើប្រាស់អ៊ិនធឺណែតជឿថាមកពីខមមិនលេងជ្រុល!

ថ្មីៗនេះឈ្មោះរបស់លោកគ្រូពេទ្យ និងតារាសម្តែងប្រុស kong_sarawit មានបង្ហាញនៅតាមបណ្តាពត៌មានជាច្រើនទំព័រព្រោះគាត់បានចេញមុខវិភាគតារាចម្រៀងដែលមិនគាំទ្រលោក Mootono29។ ចុងក្រោយជួបទុកព្រោះអ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នារំលឹងរឿងអាក្រក់ៗដែលគាត់ធ្លាប់បំបាក់មុខសិល្ប:ករសិល្ប:ការិនីផ្សេងៗដែលក្នុងនោះមានកញ្ញា bellacampen ផងដែល។
បច្ចុប្បន្ននេះតួឯកស្រី bellacampen បានឈប់តាមដានលោក kong_sarawit ដោយគ្រប់គ្នាជឿថាភាពមិនចុះសម្រុងកើតឡើងពីខមមិនមិនសមរមដែលតារាប្រុសបានចូលសសេរសារនៅក្នុងផុសរបស់នាង។ ចាប់ផ្តើមពីនៅពេលដែលតារាស្រីផុសរូបជាមួយសត្វក្របីដើម្បីផ្សព្វផ្សាយខ្សែរភាពយន្ត ហើយលោក kong ចូលខមមិនដៀលនាងថាជាក្របី។
លោក kong_sarawit ចូលខមមិនថា “ក្នុងរូបនោះមានក្របីប៉ុន្មានក្បាល” តារាស្រីឆ្លើយថា “មានតែមួយទេ” តារាប្រុសមិនចប់និយាយបន្តថា “ឥឡូវភ្នែកមិនល្អស្រវ៉ាំងមើលឃើញមានក្របីពីរក្បាល” ហើយកញ្ញា bellacampen ក៏វាយបកវិញថា “ខ្ញុំមើលច្បាស់ហើយមិនមានបង kong នៅក្នុងនេះទេ ឆ្ងល់ណាស់ថាមើលយ៉ាងម៉េចឃើញមានពីរ”។

អត្ថបទដោយ សា